ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ-១៩ គិតត្រឹមព្រឹកថ្ងៃទី២០ ខែមេសានេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 47

គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នេះ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលកម្ពុជា ​បានព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយថ្មីចំនួន ២នាក់បន្ថែមទៀត ដែលធ្វើអោយចំនួនអ្នកជាសះស្បើយសរុបពីជំងឺឆ្លងដ៏កាចសាហាវនេះកើនដល់ ១១៧នាក់ហើយ។ ទន្ទឹមនឹងនេះ ថ្ងៃនេះពុំមានករណីឆ្លងថ្មីនោះទេ។

អ្នកជាសះស្បើយទាំង ២នាក់នោះមានដូចជា៖

  • បុរសជនជាតិខ្មែរ ១នាក់ នៅខេត្តបាត់ដំបង
  • បុរសជនជាតិបារាំង ១នាក់ នៅខេត្តព្រះសីហនុ។

គួរជម្រាបថា មកដល់ពេលនេះ ករណីឆ្លងកូវីដ-១៩សរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១២២ករណី ខណៈជាសះស្បើយកើនឡើងដល់ ១១៧ករណី និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តមានចំនួនត្រឹមតែ ១៥ករណីទៀតប៉ុណ្ណោះ។

សូមអាននូវសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងសុខាភិបាល ដូចខាងក្រោម៖

អត្ថបទទាក់ទង