ខ្មែរប៉ុស្ដិ៍ Close

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីថ្មីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ប្រកាសបរិច្ចាគប្រាក់បៀវត្ស៦ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២០ ឯកសារ 35
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីថ្មីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ប្រកាសបរិច្ចាគប្រាក់បៀវត្ស៦ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីថ្មីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ប្រកាសបរិច្ចាគប្រាក់បៀវត្ស៦ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

(ភ្នំពេញ)៖ ថ្ងៃដំបូងនៃការចូលកាន់តំណែងជារដ្ឋមន្ត្រីថ្មី នៃក្រសួងប្រៃសនីយ៍ និងទូរគមនាគន៍ លោក ជា វ៉ាន់ដេត បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន៦ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ លោក ជា វ៉ាន់ដេត បានបញ្ជាក់ថា «ដើម្បីចូលរួមជាមួយប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកំពុងកើតមានឡើងនៅកម្ពុជា ខ្ញុំស្ម័គ្រចិត្តចូលរួមបរិច្ឆាគជូននូវប្រាក់បៀវត្សរបស់ខ្ញុំបាទ ចាប់ពីខែដំបូងដល់ខែទី៦ ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩»។

សូមជម្រាបថា នៅថ្ងៃម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបានបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។

ប្រាក់ខែនាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រមាណ១០លានរៀល ក្នុង១ខែ ខណៈប្រាក់ខែរដ្ឋមន្ត្រីមានប្រមាណ៥លានរៀលក្នុង១ខែ។

លោក ជា វ៉ាន់ដេត ត្រូវប្រកាសចូលកាន់តំណែងជារដ្ឋមន្ត្រី ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ជំនួសលោក ត្រាំ អ៉ីវតឹក នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះតែម្តង ដែលរៀបចំឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

អត្ថបទទាក់ទង