ខ្មែរប៉ុស្ដិ៍ Close

ធនាគារជាតិ តម្រូវឲ្យធនាគារ ​និងគ្រឹះស្ថានហិរញ្ញវត្ថុ រៀបចំកម្ចីឡើងវិញ​ដើម្បីសម្រាលបន្ទុក​អ្នកខ្ចីប្រាក់​ ដែលរងផលប៉ះពាល់​ពីកូវីដ-១៩​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 2215
ធនាគារជាតិ តម្រូវឲ្យធនាគារ ​និងគ្រឹះស្ថានហិរញ្ញវត្ថុ រៀបចំកម្ចីឡើងវិញ​ដើម្បីសម្រាលបន្ទុក​អ្នកខ្ចីប្រាក់​ ដែលរងផលប៉ះពាល់​ពីកូវីដ-១៩​ធនាគារជាតិ តម្រូវឲ្យធនាគារ ​និងគ្រឹះស្ថានហិរញ្ញវត្ថុ រៀបចំកម្ចីឡើងវិញ​ដើម្បីសម្រាលបន្ទុក​អ្នកខ្ចីប្រាក់​ ដែលរងផលប៉ះពាល់​ពីកូវីដ-១៩​

ធនាគារជាតិនៃកម្ពុជា ណែនាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំឥណទាន (កម្ចី) របស់ខ្លួនឡើងវិញ ដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ ដែលកំពុងប្រឈមនឹងការធ្លាក់ចុះប្រាក់ចំណូល និងមានការលំបាកក្នុងការទូទាត់សង ក្នុងអំឡុងពេលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩។

តាមរយៈសារាចរណែនាំ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ធនាគារជាតិតម្រូវឲ្យគ្រឹះស្ថានធានាគារ និងហិរញ្ញវត្ថុ យកចិត្តទុកដាក់ទៅលើអតិថិជន ដែលរងផលប៉ះពាល់ជាក់ស្តែង និងអនុញ្ញាតឲ្យរៀបចំឥណទានឡើងវិញ ចំពោះវិស័យចំនួន ៤ រួមមាន៖

១. ទេសចរណ៍ (សណ្ឋាគារ ផ្ទះសំណាក់ និងភោជ្ជនីយដ្ឋាន ដោយរាប់បញ្ចូលទាំងចំណីអាហារ ភេសជ្ជៈ និងសេវាកម្មគាំទ្រផ្សេងៗ)

២. កាត់ដេរ (ដោយរាប់បញ្ចូលទាំងនិយោជិត)

៣. សំណង់ (ចំពោះតែឥណទានសាងសង់ផ្ទះ/ហាងដំបូង និងឥណទានទិញផ្ទះដំបូង)

៤. ការដឹកជញ្ជូន (ជាពិសេស អ្នកបើកបរតាក់ស៊ី និងរ៉ឺម៉កកង់បី) និងឡូជីស្ទីក។

ជាមួយគ្នានេះ ធនាគារជាតិក៏បានណែនាំផងដែរថា ចំពោះការរៀបចំឥណទានឡើងវិញនេះ គ្រឹះស្ថានត្រូវកំណត់ឱ្យច្បាស់ថា អតិថិជនកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ មុនពេលការអនុគ្រោះត្រូវបានផ្តល់ជូន។

សូមអានសារាចរណែនាំខាងក្រោម៖

អត្ថបទទាក់ទង