ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គូសបញ្ជាក់ថា លោកបានសម្រេចចិត្តត្រូវ​ដោយមិនជម្លៀស​និស្សិតខ្មែរចេញពី​ទីក្រុងវូហាន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 28
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គូសបញ្ជាក់ថា លោកបានសម្រេចចិត្តត្រូវ​ដោយមិនជម្លៀស​និស្សិតខ្មែរចេញពី​ទីក្រុងវូហាន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គូសបញ្ជាក់ថា លោកបានសម្រេចចិត្តត្រូវ​ដោយមិនជម្លៀស​និស្សិតខ្មែរចេញពី​ទីក្រុងវូហាន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោកបានសម្រេចចិត្តត្រូវដែលមិនប្រើយន្តហោះដើម្បីដឹកជម្លៀសនិស្សិតខ្មែរចេញពីទីក្រុងវូហាន ប្រទេសចិន ជាពិសេសមិននាំជំងឺ ចូលស្រុកខ្មែរ និងមិនបំផ្លាញទំនាក់ទំនងល្អជាមួយចិន។ លោកបានថ្លែងដូចនេះ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជាង៤០០នាក់មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាលដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ-១៩ (COVID-19)។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រសិនបើពេលនោះនិស្សិតខ្មែរនៅទីក្រុងវូហាន មានឆ្លងជំងឺនេះ ប្រហែលជាលោកត្រូវបានគេជេរខ្លាំងជាក់ជាមិនខាន ប៉ុន្តែនៅពេលនេះនិស្សិតខ្មែរទាំងនោះមានសុវត្ថិភាពល្អបំផុត។ លើលពីនោះទៀត លោកបានធ្វើដំណើរទៅកាន់ប្រទេសចិនក្នុងពេលដែលចិនកំពុងតែជួបបញ្ហាជំងឺនេះ រហូតដល់មានសារព័ត៌មានចិនបានចុះផ្សាយដោយបានហៅលោកថា «បុរសសង្ហារលើលោកដែលធ្វើដំណើរបញ្ច្រាស»។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ក្នុងនាមជាមិត្ត កុំស្រឡាញ់គ្នាតែក្នុងគ្រាមានគ្រាបាន ពេលលំបាកត្រូវចេះជួយគ្នាយ៉ាងហោចណាស់ក៏បានលើកទឹកចិត្តគ្នាផងដែរ៕

អត្ថបទទាក់ទង