ខ្មែរប៉ុស្ដិ៍ Close

ក្រុមការងារព្រៃឈើនៃអាជ្ញាធរជាតិអប្សរាចុះកាត់ក្រីដើមឈើដែលមានហានិភ័យនៅប្រាសាទបន្ទាយក្ដី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 29

នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ក្រុមការងារចុះកាត់ក្រីមែកឈើនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាព វប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានចុះកាត់ក្រីដើមឈើចំនួន៤ដើម ដែលស្ថិតនៅខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្ដី។

លោក ហែ ហ៊ត មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ឱ្យដឹងថា ការចុះកាត់ក្រីនេះគឺដើម្បីបង្ការហានិភ័យដល់ប្រាសាទ ក៏ដូចជាភ្ញៀវទេសចរពេលចូលទៅទស្សនាក្នុងប្រាសាទនេះ ពិសេសគឺដើម្បីបង្កភាពងាយស្រួលដល់ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ដែលគ្រោងចុះសិក្សាលើកគម្រោងសម្រាប់ជួសជុលខ្លោងទ្វារនេះ។

តាមការបញ្ជាក់ពីលោក ហែ ហ៊ត ដើមឈើដែលត្រូវកាត់ក្រីនេះមានចំនួន៤ដើម រួមមាន ដើមពង្រ២ដើម ដើមចំបក់១ដើម និងដើមធ្លកចំនួន១ដើម៕

អត្ថបទទាក់ទង