ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមដំណើរការជួសជុលខ្លោងទ្វាររបស់អគារព្រះឥសូរក្នុងប្រាសាទព្រះខ័ន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៧ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 50
អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមដំណើរការជួសជុលខ្លោងទ្វាររបស់អគារព្រះឥសូរក្នុងប្រាសាទព្រះខ័ន អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមដំណើរការជួសជុលខ្លោងទ្វាររបស់អគារព្រះឥសូរក្នុងប្រាសាទព្រះខ័ន

ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលសង្រ្គោះខ្លោងទ្វារអគារព្រះឥសូរក្នុងប្រាសាទព្រះខ័ន ដែលទទួលរងការខូចខាត។ ដោយផ្អែកលើលក្ខណៈនៃសំណង់ និងស្ថានភាពខូចខាតរបស់តួខ្លោងទ្វារទាំងមូល ក្រុមអ្នកបច្ចេកទេស បានផ្តោតការយកចិត្តទុកដាក់លើការងារសំខាន់ៗចំនួន៣ដូចជា ធ្វើការពង្រឹងគ្រឹះ ពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធផ្នែកខាងក្រោមតាមចំណុចខូចខាត និងរៀបផ្គុំតួខ្លោងទ្វារទាំងមូលឡើងវិញ។ គម្រោងជួសជុលនេះប្រើរយៈ១ឆ្នាំ គិតចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២១ទៅ​​៕

អត្ថបទទាក់ទង