ខ្មែរប៉ុស្ដិ៍ Close

គម្រោង The Peak​ ប្រកាសចាប់ផ្ដើមការងារជាផ្លូវការរបស់ក្រុមហ៊ុនម៉ៅការថ្មី China Railway Urban Construction Group

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 40
គម្រោង The Peak​ ប្រកាសចាប់ផ្ដើមការងារជាផ្លូវការរបស់ក្រុមហ៊ុនម៉ៅការថ្មី China Railway Urban Construction Group គម្រោង The Peak​ ប្រកាសចាប់ផ្ដើមការងារជាផ្លូវការរបស់ក្រុមហ៊ុនម៉ៅការថ្មី China Railway Urban Construction Group

ក្រុមហ៊ុន Oxley Gem (Cambodia) Co., Ltd (ហៅកាត់ Oxley Gem) ដែលជាក្រុមហ៊ុនម្ចាស់​គម្រោងអភិវឌ្ឍន៍ចម្រុះ The Peak Hotel ដែលស្ថិតនៅបណ្តោយវិថីសម្តេច ហ៊ុន សែន ក្នុងសង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានប្រកាសជាផ្លូវការថា ក្រុមហ៊ុន China Railway Urban Construction Group Co., Ltd (CRUCG) បានកាន់កាប់ការដ្ឋានជា​ផ្លូវការ និងបានចាប់ផ្ដើមធ្វើការងារកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ។

លោក Jia Ruo Hua នាយកគ្រប់គ្រងទូទៅនៃសាខាក្រុមហ៊ុន CRUCG ប្រចាំព្រះរាជា​ណាចក្រកម្ពុជាបានគូសបញ្ជាក់ថា “យើងបានបង្កើតក្រុមបច្ចេកទេសផ្នែក​សំណង់ដ៏រឹងមាំមួយ​នៅក្នុងប្រទេសកម្ពុជា ដើម្បីធានាថាគម្រោងអភិវឌ្ឍន៍ The Peak នេះអាចនឹងត្រូវបានបញ្ចប់​ទាន់​ពេលវេលា ហើយធានាបាននូវសុវត្ថិភាព និងគុណភាពខ្ពស់បំផុត”។ លោកបានអះអាង​ថា ក្នុងពេលដ៏ខ្លីក្រោយពីកាន់កាប់ការដ្ឋាន​​ជាផ្លូវការ​ ក្រុមហ៊ុន CRUCG បានបង្កើនសន្ទុះ​នៃការសាង​សង់យ៉ាងល្អប្រសើរ ដោយបានសម្រេចការដំឡើងនូវស្រទាប់ការពារជញ្ជាំង​ផ្នែកខាងក្រៅនៃអគារផ្សារទំនើបរបស់គម្រោង The Peak។

ជាមួយ​ការធានា និងប្ដេជ្ញាចិត្តយ៉ាងមោះមុតពីក្រុមហ៊ុន CRUCG ក្រុមហ៊ុន Oxley Gem ជឿជាក់ថា គម្រោង The Peak នឹងក្លាយជាអគារតំណាងមួយនៅក្នុង​ប្រទេស​កម្ពុជាទាំងមូល៕

AKP

អត្ថបទទាក់ទង