លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រើនរំឭកដល់គ្រូពេទ្យដែលមានភារកិច្ចព្យាបាលអ្នកជំងឺ កុំរុញការទទួលខុសត្រូវទៅគ្រូពេទ្យផ្សេងទៀត
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្រើនរំឭកដល់គ្រូពេទ្យខ្មែរ ដែលមានភារកិច្ចព្យាបាលអ្នកជំងឺ កុំរុញការទទួលខុសត្រូវទៅគ្រូពេទ្យផ្សេងទៀត នាំការរំខានដល់ប្រជាពលរដ្ឋ។
លោកនាយករដ្ឋមន្ត្រី បានក្រើនរំឭកបែបនេះ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ចំនួន៣,៤៥៨នាក់ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។
លោកនាយករដ្ឋមន្ត្រី បានលើកឡើងនូវរបាយការណ៍ ដែលលោកទទួលបានជុំវិញករណីប្រជាពលរដ្ឋជួនការលំបាកពេលទៅរកគ្រូពេទ្យ ដោយសារគ្រូពេទ្យឆ្លើយដោះសារ មិនទទួលខុសត្រូវ៕