ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មិត្តចិនរៀបចំនាវាចំនួ៧គ្រឿង ដើម្បីដឹកវត្ថុធាតុដើម ផ្គត់ផ្គង់ដល់កម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 25
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មិត្តចិនរៀបចំនាវាចំនួ៧គ្រឿង ដើម្បីដឹកវត្ថុធាតុដើម ផ្គត់ផ្គង់ដល់កម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មិត្តចិនរៀបចំនាវាចំនួ៧គ្រឿង ដើម្បីដឹកវត្ថុធាតុដើម ផ្គត់ផ្គង់ដល់កម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា មិត្តចិន បាននិងកំពុងរៀបចំនាវាចំនួ៧គ្រឿង ដើម្បីដឹកវត្ថុធាតុដើម ផ្គត់ផ្គង់ដល់កម្ពុជា។ ហើយនៅថ្ងៃនេះ១គ្រឿង នឹងចូលនៅកំពង់ផែខេត្តព្រះសីហនុ និង១គ្រឿងទៀត នឹងចូលនៅថ្ងៃស្អែក នៅកំពង់ផែប្រទេសវៀតណាមព្រោះវត្ថុធាតុដើមត្រូវផ្គត់ផ្គង់ដល់រោងចក្រនៅតំបន់ឧស្សាហកម្មពិសេស បាវិត ដោយផ្លូវនៅទីនោះជិតជាងពីខេត្តព្រះសីហនុ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៥៥ ប្រវែងសរុប ១៨៩,១៦ គ.ម ចាប់ពីខេត្តពោធិ៍សាត់ (ផ្លូវជាតិលេខ ៥ គីឡូម៉ែត្រលេខ ១៩១) ទៅដល់ វាលវែង-ថ្មដា (ព្រំដែនកម្ពុជា-ថៃ) និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ស្របជាមួយការបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ ១០ ប្រវែងសរុប ១៩៨,៧១ គ.ម ចាប់ពី ខេត្តបាត់ដំបង (សំឡូត) កាត់ខេត្តពោធិ៍សាត់ (វាលវែង) ទៅដល់ខេត្តកោះកុង (ក្រុងខេមរភូមិន្ទ)។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏សូមអំពាវនាវឱ្យរោងចក្រមួយចំនួនគោរពឱ្យបានម៉ត់ចត់នូវកិច្ចសន្យារវាងរោងចក្រ និងកម្មករ និយោជិត និងច្បាប់ការងាររបស់កម្ពុជា ដោយមិនត្រូវឆ្លៀតឱកាសក្នុងពេលដែលរោងចក្រខ្វះវត្ថុធាតុដើមព្យួរការងារកម្មករ ទៅជាការបញ្ឈប់ការងារ ដោយលុបចោលកិច្ចសន្យាការងារជាមួយកម្មករ ឬបិទទ្វាររោងចក្រនោះឡើយ៕

អត្ថបទទាក់ទង