ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បញ្ជាក់សារជាថ្មីថា មកទល់ពេលនេះ គ្មានពលរដ្ឋណាម្នាក់ឆ្លង COVID-19 នៅកម្ពុជាឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 45
ក្រសួងសុខាភិបាល បញ្ជាក់សារជាថ្មីថា មកទល់ពេលនេះ គ្មានពលរដ្ឋណាម្នាក់ឆ្លង COVID-19 នៅកម្ពុជាឡើយ ក្រសួងសុខាភិបាល បញ្ជាក់សារជាថ្មីថា មកទល់ពេលនេះ គ្មានពលរដ្ឋណាម្នាក់ឆ្លង COVID-19 នៅកម្ពុជាឡើយ

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសជាថ្មីម្ដងទៀតថា រហូតមកដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ គ្មានវត្តមានវីរុសកូរ៉ូណាថ្មី ឬ Covid-19 កើតឡើងចំពោះប្រជាពលរដ្ឋណាម្នាក់ នៅក្នុងប្រទេសកម្ពុជានោះទេ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីកូវីដ-១៩ នៅរសៀលថ្ងៃទី០៥ ខែមីនានេះ លោកស្រី ឱ វណ្ណឌីន បានអះអាងថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានធ្វើតេស្ដលើមនុស្ស ចំនួន១៤៥នាក់ ដែលសុំមកធ្វើតេស្តរក Covid-19 តែលទ្ធផលបានបង្ហាញច្បាស់ថា ១៤៤នាក់គ្មានវីរុសនេះឡើយ លើកលែងតែជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ ដែលផ្ទុកវីរុសកូវីដ ហើយត្រូវបានព្យាបាល ជាសះស្បើយ និងបានត្រឡប់ទៅប្រទេសដើមវិញ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។

បើតាមការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន ចំពោះករណីដួលសន្លប់ ហើយអ្នកជំងឺខ្លះរហូតដល់ស្លាប់ ដែលត្រូវចែកចាយក្នុងបណ្ដាញសង្គមថា មានផ្ទុកវីរុសកូវីដ-១៩នេះ គឺជាព័ត៌មានក្លែងក្លាយដែលគេប្រឌិតឡើង ក្នុងចេតនាអាក្រក់តែប៉ុណ្ណោះ។

ជាមួយគ្នានេះ ប្រធានផ្នែកពេទ្យសួតនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-រុស្ស៊ី ក៏បានអះអាងដូចគ្នាដែរថា ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី៥ ខែខែមីនា មានអ្នកធ្វើតេស្តសុខភាពរកជំងឺ កូវីដ ១៤៥នាក់ទូទាំងប្រទេស។ ក្នុងនោះពេទ្យរុស្ស៊ីមាន ៧៨ករណី ទាំងជនជាតិបរទេស និងខ្មែរ។ ជនបរទេសមានចិន កាហ្សាស្ថាន ជប៉ុន កូរ៉ និងអូស្ត្រាលីជាដើម។

លោកបានបញ្ជាក់ទៀតថា ក្នុងនោះមាននិស្សិតខ្មែរមកពីចិន ៤២នាក់ បានចូលពិនិត្យផងដែរ ហើយជាលទ្ធផលបង្ហាញថា អវិជ្ជមានទាំងអស់៕

អត្ថបទទាក់ទង