អ្នកនាំពាក្យក្រសួងមហាផ្ទៃចេញលិខិតចំហមួយផ្ញើជូនវិទ្យុអាស៊ីសេរី និងថា អ្នកសារព័ត៌មានរបស់វិទ្យុនេះមានចរិតឆោតល្ងង់
អ្នកនាំពាក្យក្រសួងមហាផ្ទៃនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨នេះ បានចេញលិខិតចំហមួយផ្ញើជូនវិទ្យុអាស៊ីសេរី ដោយសម្តែងសេចក្តីសោកស្តាយ និងថាអ្នកសារព័ត៌មានរបស់វិទ្យុនេះមានចរិតឆោតល្ងង់។ ជាមួយគ្នានេះ លិខិតចំហរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានទាត់ចោលទាំងស្រុងផងដែរនូវអត្ថបទចុះផ្សាយក្រោមចំណងជើងថា « មន្ត្រីក្រសួងមហាផ្ទសថា ការតាមចាប់ខ្លួនបក្សប្រឆាំងពីក្រៅប្រទេសនាំឱ្យបែកបាក់ជាតិ»។
បន្ថែមពីលើនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានហៅការចុះផ្សាយ និងការធ្វើអត្ថាធិប្បាយរបស់វិទ្យុអាស៊ីសេរី គឺជាវិជ្ជាជីវៈកាត់តយ៉ាងថោកទាបជាទីបំផុត ដែលមានបំណងធ្វើឱ្យខូចកិត្តិយស និងធ្វើឱ្យសាធារណមតិមានការភ័ន្តច្រឡំ។