សម្តេចក្រឡាហោម ស ខេង អញ្ជើញផ្តល់ស្រូវពូជ និងពូជបន្លែ ជូនប្រជាពលរដ្ឋ ៣ ៥០០គ្រួសារ សម្រាប់ស្តារឡើងវិញលើផ្ទៃដីខូចខាតដោយជំនន់ទឹកភ្លៀង នៅខេត្តព្រៃវែង
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចុះសួរសុខទុក្ខ និងចែកស្រូវពូជ និងគ្រាប់ពូជបន្លែ ជូនប្រជាពលរដ្ឋដែលជួបប្រទះការខ្វះខាតចំនួន ៣ ៥០០គ្រួសារ ក្រោយរងគ្រោះដោយជំនន់ទឹកភ្លៀង ដែលពិធីចែកត្រូវបានរៀបចំនៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង និងនៅសាលាខេត្តព្រៃវែង នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។