ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ តើខ្ញុំពិតជាបុរសសង្ហារធ្វើដំណើរបញ្ច្រាសមែនឬ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 28
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ តើខ្ញុំពិតជាបុរសសង្ហារធ្វើដំណើរបញ្ច្រាសមែនឬ? លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ តើខ្ញុំពិតជាបុរសសង្ហារធ្វើដំណើរបញ្ច្រាសមែនឬ?

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា កាលពីថ្ងៃទីថ្ងៃ២៤ ខែកុម្ភៈឆ្នាំ២០២០កន្លងមកនេះ មានស្ត្រីអ្នកកាសែតចិនម្នាក់បានប្រាប់ខ្ញុំថា មានជនជាតិចិនមួយចំនួន បានដាក់ឈ្មោះឱ្យខ្ញុំថា (បុរសសង្ហាធ្វើដំណើរបញ្ច្រាស់)។

សម្តេចបានសរសេររៀបរាប់បន្តថា «តើខ្ញុំពិតជាសង្ហាមែនទេ? ក្នុងឯកសណ្ឋានវាយកូនគោលនាព្រឹកនេះ។ សូមទោសនិយាយលេងទេ ព្រោះបើទោះជាសង្ហាឬមិនសង្ហាក៍ពេលនេះមានចៅ២០នាក់រួចទៅហើយដែរ»៕នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចនៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ដែលបង្ហាញពីរូបថតវាយកូនគោលប្រកបដោយភាពជឿជាក់ ស្រស់ស្រាយ និងសុខភាពយ៉ាងរឹងមាំ»

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយនៃវីរុសកូរ៉ូណា ឬ COVID-19​ ហើយដែលសម្តេចបានអនុញ្ញាតឲ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចោទសួរនូវសំនួរនានាជាច្រើនផងដែរជុំវិញបញ្ហាវីរុសកូរ៉ូណានេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ជម្ងឺ COVID-19 បានក្លាយទៅជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់សកលលោក ពិសេសគឺសង្រ្គាមពាណិជ្ជកម្ម និងការថមថយនៃកំណើនសេដ្ឋកិច្ច។ ប្រការនេះ ក៏បានបង្កើតជាការព្រួយបារម្ភ និងភាពរំជើបរំជួលដល់វិនិយោគិន និយោជិត និងសាធារណជនផងដែរ។ រដ្ឋាភិបាលនៃប្រទេសជាច្រើននៅក្នុងតំបន់បានប្រញាប់ប្រញាល់ដាក់ចេញនូវ វិធានការ ដើម្បីជួយស្រោចស្រង់កាត់បន្ថយនូវផលប៉ះពាល់ និងគាំទ្រលើកស្ទួយនូវកំណើនសេដ្ឋកិច្ច។ ដូចប្រទេសដ៏ទៃទៀតនៅក្នុងតំបន់ ជម្ងឺ COVID-19 នេះក៏មានផលប៉ះពាល់មកលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជាដែរ មានវិស័យពីររងផលប៉ះពាល់ធ្ងន់ជាងគេគឺ៖ ទី១)-វិស័យ ទេសចរណ៍ ដោយមូលហេតុ អ្នកទេសចរមានការភ័យខ្លាចលែងហ៊ានធ្វើដំណើរកំសាន្ដ និង ការបិទជើងយន្ត-ហោះ និង ទី២)-វិស័យកាត់ដេរ ដោយសារការខ្វះវត្ថុធាតុដើម ត្បិតរោងចក្រមួយចំនួននៅប្រទេសចិនមិនទាន់បើកដំណើការឡើងវិញជាប្រក្រតី ។

សម្តេចតេជោបានបន្តទៀតថា រាជរដ្ឋាភិបាលបានគិតគូរលើគ្រប់ទិដ្ឋភាព សំដៅជួយដល់គ្រប់តួរអង្គពាក់ព័ន្ធផង និងជំរុញលើកស្ទួយកំណើននៅតាមវិស័យដែលមានសល់សក្តានុពលផង រួមមាន៖

ទី១/ ជួយដល់ក្រុមហ៊ុន​ដែលទទួលរង ផលប៉ះពាល់ខ្លាំង ដើម្បីឲ្យក្រុមហ៊ុនទាំងនោះ អាចបន្តអាជីវកម្មបាននៅក្នុងពេលដ៏លំបាកនេះ

ទី២/ ជួយដល់កម្មករ-និយោជិត ក្នុងករណីត្រូវបាត់បង់ ឬត្រូវព្យួរការងារ ឱ្យមានលំនឹងជីវភាព និងអាចលើកកម្ពស់ជំនាញ ព្រមទាំងផលិតភាពការងាររបស់ខ្លួនសម្រាប់អនាគត

​ទី៣/ ជួយទ្រទ្រង់លើកស្ទួយកំណើន ជាពិសេសជួយដល់សហគ្រាស ធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ ទន្ទឹមនេះ វិធានការ​ដែលត្រូវបានដាក់ចេញមកនេះ មិនត្រឹមតែជួយកាត់បន្ថយផលប៉ះពាល់ចំពោះមុខប៉ុណ្ណោះទេ តែក៏ជាវិធានការជួយលើកស្ទួយភាពប្រកួតប្រជែងដល់វិស័យទាំងនោះ និងសេដ្ឋកិច្ចជាតិទាំងមូល នៅពេលជំងឺ COVID-19 បានឆ្លងផុតទៅផងដែរ៕

អត្ថបទទាក់ទង