ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ បើគ្មានសន្តិភាពទេ កុំនិយាយដល់សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការអភិវឌ្ឍឱ្យសោះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 31
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ បើគ្មានសន្តិភាពទេ កុំនិយាយដល់សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការអភិវឌ្ឍឱ្យសោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ បើគ្មានសន្តិភាពទេ កុំនិយាយដល់សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការអភិវឌ្ឍឱ្យសោះ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងសារជាថ្មីម្តងទៀតថា ទោះក្នុងតម្លៃណាក៏ដោយត្រូវតែថែរក្សាការពារសន្តិភាពឱ្យបាន បើគ្មានសន្តិភាពនោះទេ កុំនិយាយទៅដល់សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការអភិវឌ្ឍឱ្យសោះ។ លោកបានថ្លែងដូចនេះក្នុងឱកាសដែលលោកនិងលោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាអញ្ជើញជាអធិបតីភាពរួមគ្នាសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ ដែលមានប្រវែង ១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ដោយសារតែនយោបាយឈ្នះឈ្នះ ទើបកម្ពុជាបានប្រែក្លាយពីតំបន់គ្រប់គ្រងដោយកម្លាំងបួន ទៅជាកម្ពុជាដែលស្ថិតក្រោមរាជរដ្ឋាភិបាលតែមួយ ព្រះមហាក្សត្រតែមួយ កម្លាំងប្រដាប់អាវុធតែមួយ ស្ថាប័ននីតិបញ្ញតិ្តតែមួយ នាំមកនូវសុខសន្តិភាពពេញលេញជូនជាតិនិងប្រជាជនកម្ពុជា។ ដូចនេះយើងត្រូវរួមគ្នាដើម្បីថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស៕

អត្ថបទទាក់ទង