ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រាប់ថា សុខភាពរបស់លោកនៅល្អរឹងមាំដូចធម្មតា និងអរគុណសារជូនពរជាច្រើនរបស់បងប្អូនជនរួមជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 44
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រាប់ថា សុខភាពរបស់លោកនៅល្អរឹងមាំដូចធម្មតា និងអរគុណសារជូនពរជាច្រើនរបស់បងប្អូនជនរួមជាតិ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រាប់ថា សុខភាពរបស់លោកនៅល្អរឹងមាំដូចធម្មតា និងអរគុណសារជូនពរជាច្រើនរបស់បងប្អូនជនរួមជាតិ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ បានបង្ហោះសារអរគុណបងប្អូនជនរួមជាតិ ចំពោះការបារម្ភពីសុខភាពរបស់លោក នៅគ្រាដែលលោកបានបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង និងបន្តទៅទីក្រុងប៉េកាំងប្រទេសចិន។ លោកបានបញ្ជាក់ជូនបងប្អូនជនរួមជាតិថា នៅពេលនេះសុខភាពរបស់លោកមិនមានអ្វីប្រែប្រួលទេ គឺនៅរឹងមាំដូចធម្មតា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកទៅទីក្រុងប៉េកាំងជួបមេដឹកនាំកំពូលរបស់ចិននោះ បានធ្វើឲ្យកម្ពុជា នៅកាន់តែជិតជាមួយមិត្តចិន ជាពិសេសក្នុងកាលៈទេសៈដ៏លំបាក ដែលចិនកំពុងជួបវិបត្តិ បង្កឡើងដោយវីរុសកូរ៉ូណានេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ថ្ងៃនេះខ្ញុំត្រូវដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅម៉ោង៨៖៣០បន្តិចទៀតនេះ។ ខ្ញុំសូមជម្រាបបងប្អូនផងដែរ អំពីសុខភាពរបស់ខ្ញុំ គឺនៅល្អរឹងមាំដូចធម្មតា។ សូមអរគុណបងប្អូន ដែលមានការព្រួយបារម្ភអំពីសុខភាពខ្ញុំ និងបានជូនពរខ្ញុំ ក្នុងពេលបំពេញបេសកកម្មការងារនៅកូរ៉េ និងនៅប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៣ ដល់ថ្ងៃទី៥ កុម្ភៈកន្លងមកនេះ។ ច្បាស់ណាស់ កម្ពុជា គឺនៅកាន់តែជិតជាមួយមិត្តចិន ជាពិសេសក្នុងកាលៈទេសៈដ៏លំបាកនេះ ព្រោះថាមិត្តល្អមិនបោះបង់ចោលគ្នាក្នុងគ្រាអាសន្ន។ សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយជួបតែសេចក្តីសុខ និងសំណាងល្អទាំងអស់គ្នា»៕

អត្ថបទទាក់ទង