ខ្មែរប៉ុស្ដិ៍ Close

ចាប់ពីខែមករាឆ្នាំ២០១៩តទៅ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ​ នឹងឡើងដល់១៨២ដុល្លារ ហើយបើកពីរដងក្នុងមួយខែ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 67
ចាប់ពីខែមករាឆ្នាំ២០១៩តទៅ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ​ នឹងឡើងដល់១៨២ដុល្លារ ហើយបើកពីរដងក្នុងមួយខែ ចាប់ពីខែមករាឆ្នាំ២០១៩តទៅ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ​ នឹងឡើងដល់១៨២ដុល្លារ ហើយបើកពីរដងក្នុងមួយខែ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារជាថ្មីថា នៅសល់តែប្រមាណជាង១ខែទៀតទេ ពោលគឺចាប់ពីខែមករា ឆ្នាំ២០១៩តទៅ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតនឹងឈានដល់១៨២ដុល្លារក្នុងមួយខែ ហើយនឹងបើក២សប្តាហ៍ម្តងថែមទៀត។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណជិត ១ម៉ឺន៨ពាន់នាក់មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តកណ្តាល ដែលពិធីនេះធ្វើឡើងនៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ដោយផ្អែកលើកត្តាប្រាក់ឈ្នួលអប្បបរមាកើនឡើងជារៀងរាល់ឆ្នាំ ធ្វើឱ្យកម្រិតជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតកាន់តែល្អប្រសើរឡើង បើប្រៀបធៀបទៅនឹងប្រទេសមួយចំនួនដែលស្ថិតនៅក្នុងឋានៈដូចគ្នា។ លោកនាយករដ្ឋមន្រ្តី​ បានបន្តថា ប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្នគឺ ១៧០ដុល្លារសហរដ្ឋអាមេរិក រួមផ្សំនឹងការធ្វើការងារថែមម៉ោងទៀតនោះនឹងបានចំនួនក្នុងរង្វង់ ២៥០ដុល្លារក្នុងមួយខែ ដែលចំនួននេះ ជាចំនួនមួយល្អបង្គួរបើប្រៀបធៀបនឹងប្រទេសមួយចំនួននោះ៕

អត្ថបទទាក់ទង