ខ្មែរប៉ុស្ដិ៍ Close

ប្រធានាធិបតីឡាវ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា រយៈពេល២ថ្ងៃ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 22
ប្រធានាធិបតីឡាវ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា រយៈពេល២ថ្ងៃ ប្រធានាធិបតីឡាវ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា រយៈពេល២ថ្ងៃ

តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា, លោកប៊ុនញ៉ាំង វរជីត ( Bounnhang VORACHITH) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា រយៈពេល២ថ្ងៃ នៅថ្ងៃទី០៩-១០ ខែកុម្ភៈ ឆ្នាំ២០២០ សប្តាហ៍ក្រោយនេះ។ នេះបើតាមការប្រកាសព័ត៌មានរបស់ក្រសួងការបរទេស។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក ប៊ុនញ៉ាំង វរជីត នឹងចូលគាល់ព្រះមហាក្សត្រជីវិតតម្កល់លើត្បូង។ បន្ទាប់ពីនោះ លោកនឹងមានជំនួបដោយឡែកពីគ្នាជាមួយ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានរដ្ឋសភា និងលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា លោក ប៊ុនញ៉ាំង វរជីត នឹងអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យនិងគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌប ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជា៕

អត្ថបទទាក់ទង