ខ្មែរប៉ុស្ដិ៍ Close

លក្ខណៈ​ពិសេស​នៃ​គ្រឿង​សព្វាវុធ ១៣​ប្រភេទ ដែល​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​នៅ​កោះពេជ្រ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា ឆ្នាំ២០១៨ ឯកសារ 152
លក្ខណៈ​ពិសេស​នៃ​គ្រឿង​សព្វាវុធ ១៣​ប្រភេទ ដែល​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​នៅ​កោះពេជ្រ រថក្រោះ​ T-55

កម្ពុជា បាន​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​យោធា​ដ៏​ធំ១ ​នៅ​កោះពេជ្រ កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ ដោយ​មានការ​ដាក់​តាំង​បង្ហាញ​ឧបករណ៍​សព្វាវុធ​ជាច្រើន​ប្រភេទ សម្រាប់​ឲ្យអ្នក​ចូលរួម​បាន​ទស្សនា និង​ស្វែងយល់។ ក្នុងនោះ Kley Kley សូម​លើក​យក​លក្ខណៈ​សម្បត្តិ​របស់​សព្វាវុធ​ចំនួន ១៣​ប្រភេទ ដែល​ត្រូវបាន​ដាក់តាំង មក​បង្ហាញ​ជូន​លោក​អ្នក​ដូច​ខាងក្រោម​នេះ។

១. ឧទ្ធម្ភាគចក្រ​ធុន ហ្សឹត-៩

ឧទ្ធម្ភាគចក្រ​ធុន ហ្សឹត-៩
ឧទ្ធម្ភាគចក្រ​ធុន ហ្សឹត-៩
  • ឧទ្ធម្ភាគចក្រ​ធុន​នេះ ផលិត​នៅ​ប្រទេស​ចិន
  • ​តួ​របស់​វា​មាន​ប្រវែង ១២,១៣​ម៉ែត្រ មាន​កម្ពស់ ៤​ម៉ែត្រ និង​ទម្ងន់ ២.០៥០ គ.ក្រ
  • ឧទ្ធម្ភាគចក្រ​ធុន​នេះ ម៉ាស៊ីន​២គ្រឿង
  • ល្បឿន​ហោះហើរ​អប្បបរិមា ៣០៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង
  • ល្បឿន​ហោះហើរ​ជា​មធ្យម ២៦០ គីឡូម៉ែត្រ​ក្នុង​១​ម៉ោង
  • ចម្ងាយ​ផ្លូវ​ហោះហើរ ១ពាន់​គីឡូម៉ែត្រ
  • អាកាសយានិក ចំនួន​២​នាក់
  • អាច​ផ្ទុក​អ្នក​ដំណើរ​ចំនួន ៨​នាក់

២. រថក្រោះ​ T-55

រថក្រោះ​ T-55
រថក្រោះ​ T-55
  • ប្រភេទ៖ កង់​ច្រវាក់​ធន់​មធ្យម ប្រយុទ្ធ
  • ប្រទេស​ផលិត៖ សហភាព​សូវៀត (១៩៥៥)
  • ទម្ងន់៖ ៣៨ តោន
  • កម្លាំង៖ ៥៨០ សេះ
  • ល្បឿន៖ ៥០ គីឡូម៉ែត្រ​ក្នុង ១​ម៉ោង
  • សមាសភាព​ប្រតិបត្តិការ៖ អ្នក​បើកបរ អ្នក​ប្រមាញ់ អ្នក​ច្រក​គ្រាប់ និង​មេ​បញ្ជាការ
  • សមត្ថភាព​ផ្ទុក៖ ៨ នាក់
  • អាវុធ៖ កាំភ្លើង ១០០ម.ម កាំភ្លើង១២,៧ម.ម និង​កាំភ្លើង PKT
  • ប្រភេទ​គ្រាប់៖ ១០០ម.ម (៣៨គ្រាប់) ១២,៧ម.ម (៣០០គ្រាប់) និង​​PKT (២០០គ្រាប់)
  • ការ​ប្រើប្រាស់៖ ប្រយុទ្ធ​សមរភូមិ​ធំ

៣. រថយន្ត​ប្រយុទ្ធ RM70

រថយន្ត​ប្រយុទ្ធ RM70
រថយន្ត​ប្រយុទ្ធ RM70
  • ប្រភេទ៖ រថយន្ត​បាញ់​កាំជ្រួច​ប្រតិកម្ម​ ប្រយុទ្ធ
  • ប្រទេស​ផលិត៖ សាធារណរដ្ឋ​ឆែក (១៩៧២)
  • ទម្ងន់៖ ៣៣ តោន
  • កម្លាំង៖ ២៥០ សេះ
  • ល្បឿន៖ ៨៥គ.ម/១ម៉ោង
  • សមាសភាព​ប្រតិបត្តិការ៖ មេ​បញ្ជាការ យុទ្ធជន​លេខ១ យុទ្ធជន​លេខ២ អ្នក​បើកបរ(យុទ្ធជន​លេខ៣ យុទ្ធជន​លេខ៤ យុទ្ធជន​លេខ៥
  • អាវុធ៖ កាំភ្លើង​កាណុង៤០
  • ចម្ងាយ​បាញ់​អតិបរមា៖ ២០-៤០ គ.ម
  • ប្រភេទ​គ្រាប់៖ កាំជ្រួច ១២២ម.ម
  • ការ​ប្រើប្រាស់៖ ប្រយុទ្ធ​សមរភូមិ​ធំ បាញ់​កាំជ្រួច​ប្រតិកម្ម

៤. រថ​ពាស​ដែក BRDM2

រថ​ពាស​ដែក BRDM2
រថ​ពាស​ដែក BRDM2
  • ប្រភេទ៖ រថ​ពាស​ដែក​ដែល​អាច​ហែល​ទឹក​បាន
  • ប្រវត្តិ៖ សហភាព​សូវៀត (១៩៦២)
  • ទម្ងន់៖ ៧,៧តោន
  • កម្លាំង៖ ១៨០​សេះ
  • ល្បឿន៖ ១០០គ.ម/១ម៉ោង (លើដី) និង​១០គ.ម (ក្នុង​ទឹក)
  • សមាសភាព​ប្រតិបត្តិការ៖ អ្នក​បើកបរ អ្នក​បញ្ជា​រង អ្នក​បញ្ជា អ្នក​បាញ់ និង​កង​ថ្មើរជើង
  • បន្ទុក៖ ៥​នាក់
  • អាវុធ៖ កាំភ្លើង​យន្ត​ធុន១៤,៥មម (KPVT) និង​កាំភ្លើង​យន្ត​ធុន៧,៦២មម (PKT)
  • គ្រាប់៖ ១៤,៥ម.ម និង ៧,៦២ម.ម
  • ការ​ប្រើប្រាស់៖ ស៊ើបការណ៍ ប្រយុទ្ធ និង​ហែល​ទឹក

៥. រថ​ពាស​ដែក BTR60PB

រថ​ពាស​ដែក BTR60PB
រថ​ពាស​ដែក BTR60PB
  • ប្រភេទ៖ រថ​ពាស​ដែក​សម្រាប់​ដឹក​កង​ថ្មើរ​ជើង​ដែល​អាច​ហែល​ទឹក​បាន
  • ប្រវត្តិ៖ សហភាព​សូវៀត (១៩៦២)
  • ទម្ងន់៖ ១០,៣តោន
  • កម្លាំង៖ ១៤០​សេះ
  • ល្បឿន៖ ៨០គ.ម/១ម៉ោង (លើដី) និង​១០គ.ម (ក្នុង​ទឹក)
  • សមាសភាព​ប្រតិបត្តិការ៖ អ្នក​បើកបរ អ្នក​បញ្ជា​រង អ្នក​បញ្ជា អ្នក​បាញ់ និង​កង​ថ្មើរជើង
  • បន្ទុក៖ ១២​នាក់
  • អាវុធ៖ កាំភ្លើង​យន្ត​ធុន១៤,៥មម (KPVT) និង​កាំភ្លើង​យន្ត​ធុន៧,៦២មម (PKT)
  • គ្រាប់៖ ១៤,៥ម.ម និង ៧,៦២ម.ម
  • ការ​ប្រើប្រាស់៖ ​ការពារ​ថ្នាក់​ដឹកនាំ ដឹក​ថ្មើរជើង​ប្រយុទ្ធ និង​ហែល​ទឹក

៦. កាំភ្លើង​ត្បាល់ 120mm (MT120)

កាំភ្លើង​ត្បាល់ 120mm (MT120)
កាំភ្លើង​ត្បាល់ 120mm (MT120)
  • ប្រភេទ៖ កាំភ្លើង​ជំនួយ​កងទ័ព​ធុន​ធ្ងន់
  • ប្រទេស​ផលិត​សាធារណរដ្ឋ​ប្រជាមានិតចិន (២០០៨)
  • ទម្ងន់​កាណុង៖ ៩០គ.ក
  • ទម្ងន់​ជើង៖ ២៩គ.ក
  • ទម្ងន់​ខាត់តាបាល់ (ថាស​ទ្រ)៖ ៩៨គ.ក
  • ទម្ងន់​កង់៖ ៧០គ.ក
  • ប្រវែង ១,៧៣ម៉ែត្រ
  • ប្រភេទគ្រាប់៖ គ្រាប់​១២០ ម.ម
  • ទម្ងន់​១គ្រាប់៖ ១៦ គ.ក
  • បាញ់​បាន​ឆ្ងាយ​បំផុត៖ ៧៧៣៨ម៉ែត្រ
  • បាញ់​បាន​ជិត​បំផុត៖ ៥០០ម៉ែត្រ
  • ល្បឿន​គ្រាប់​រត់៖ ៣៤១ម៉ែត្រ/១វិនាទី
  • ការ​ប្រើប្រាស់៖ ប្រើប្រាស់​សម្រាប់​ប្រឆាំង​នឹង​ទ័ព​ថ្មើរជើង​សត្រូវ និង​ជា​កាំភ្លើង​ជំនួយ​ការ​វាយ​លុក​ទ័ព​ថ្មើរជើង​ធន់​ធ្ងន់

៧. កាំភ្លើង​យន្ត 12,7mm

កាំភ្លើង​យន្ត 12,7mm
កាំភ្លើង​យន្ត 12,7mm
  • ប្រភេទ៖ កាំភ្លើង​យន្ត​ធុន​ធ្ងន់
  • ប្រទេស​ផលិត​សាធារណរដ្ឋ​ប្រជាមានិតចិន (១៩៣៨)
  • ទម្ងន់​តួ​កាំភ្លើង៖ ១៩គ.ក
  • ទម្ងន់​ជើង៖ ១០គ.ក
  • ប្រវែង ១,៦៣ម៉ែត្រ
  • ធុងច្រវាក់ (៣គ.ក)+ គ្រាប់​៧០គ្រាប់ (១០គ.ក) និង ១៣ គ.ក
  • ប្រភេទគ្រាប់៖ គ្រាប់​១២,៧x ១០៨ ម.ម
  • បាញ់​បាន​ឆ្ងាយ​បំផុត៖ ៧ពាន់ម៉ែត្រ
  • ប្រសិទ្ធភាព​បាញ់ត្រង់៖ ៥ពាន់ម៉ែត្រ
  • ល្បឿន​គ្រាប់​រត់៖ ៨០០-១១៥០ម៉ែត្រ/១វិនាទី
  • ការ​ប្រើប្រាស់៖ ប្រើប្រាស់​សម្រាប់​ប្រឆាំង​នឹង​ទ័ព​ថ្មើរជើង​

៨. រថយន្ត JEEP និង​កាំភ្លើង PKMS

រថយន្ត JEEP និង​កាំភ្លើង PKMS
រថយន្ត JEEP និង​កាំភ្លើង PKMS
  • ប្រភេទ៖ រថយន្ត​ប្រយុទ្ធ
  • ប្រទេស​ផលិត៖ កូរ៉េ​ខាង​ត្បូង
  • បន្ទុក៖ ៦នាក់
  • អាវុធ៖ កាំភ្លើង​យន្ត PKM (១៩៦៩)
  • ទម្ងន់៖ ៧,៥ គ.ក (កាំភ្លើង និង​ទម្រ​ជើង២) + ៤,៥ គ.ក (ទម្រជើង ៣)
  • ចម្ងាយ​បាញ់​អតិបរមា៖ ៣,៦០០ម៉ែត្រ
  • ប្រភេទគ្រាប់៖ ៧,៦៥ x ៥៤ ម.ម
  • ល្បឿន​ចេញ​ពី​កាណុង៖ ៨៥៥ម៉ែត្រ/វិនាទី
  • ការ​ប្រើប្រាស់៖ កាំភ្លើងយន្ត ប្រយុទ្ធ

៩. កាំភ្លើង​ត្បាល់ 60mm (MT60)

កាំភ្លើង​ត្បាល់ 60mm (MT60)
កាំភ្លើង​ត្បាល់ 60mm (MT60)
  • ប្រភេទ៖ កាំភ្លើង​ជំនួយ​កងទ័ព​ថ្មើរជើង
  • ប្រទេស​ផលិត​សាធារណរដ្ឋ​ប្រជាមានិតចិន (១៩៤៣)
  • ទម្ងន់​កាណុង៖ ១០គ.ក
  • ទម្ងន់​ជើង៖ ៦,៥គ.ក
  • ទម្ងន់​ខាត់តាបាល់ (ថាស​ទ្រ)៖ ៧,៨គ.ក
  • ប្រវែង ១,៣៣ម៉ែត្រ
  • ប្រភេទគ្រាប់៖ គ្រាប់​៦០ ម.ម
  • ទម្ងន់​១គ្រាប់៖ ២,៨ គ.ក
  • បាញ់​បាន​ឆ្ងាយ​បំផុត៖ ៥,១៦៧ម៉ែត្រ
  • បាញ់​បាន​ជិត​បំផុត៖ ១៥១ម៉ែត្រ
  • ល្បឿន​គ្រាប់​រត់៖ ៣០៨ម៉ែត្រ/១វិនាទី
  • ការ​ប្រើប្រាស់៖ ប្រើប្រាស់​សម្រាប់​ប្រឆាំង​នឹង​ទ័ព​ថ្មើរជើង​សត្រូវ និង​ជា​កាំភ្លើង​ជំនួយ​ការ​វាយ​លុក​ទ័ព​ថ្មើរជើង​ធន់​ធ្ងន់

១០. កាំភ្លើង​ការពារ​អាកាស ២៣mm-2

កាំភ្លើង​ការពារ​អាកាស ២៣mm-2
កាំភ្លើង​ការពារ​អាកាស ២៣mm-2
  • ប្រភេទ៖ កាំភ្លើង​ការពារ​អាកាស
  • ប្រទេស​ផលិត​៖ សហភាពសូវៀត (១៩៦០)
  • ទម្ងន់​តួកាំភ្លើង៖ ៩៦០ គ.ក
  • ប្រវែង៖​៤,៦ ម៉ែត្រ
  • ប្រភេទគ្រាប់៖ គ្រាប់​២៣ ម.ម
  • កម្ពស់​មាន​ប្រសិទ្ធភាព៖ ១៥០០ ម៉ែត្រ
  • ចម្ងាយ​បាញ់​មាន​ប្រសិទ្ធភាព៖ ២៥០០ម៉ែត្រ
  • ចម្ងាយ​បាញ់​គោលដៅ​ផ្ទៃដី និង​ផ្ទៃ​ទឹក៖ ១ពាន់​ម៉ែត្រ
  • ល្បឿន​គ្រាប់​រត់៖ ៩៧០ម៉ែត្រ/១វិនាទី
  • ការ​ប្រើប្រាស់៖ ប្រើប្រាស់​សម្រាប់​ការពារ​អាកាស

១១. កាំភ្លើង​ការពារ​អាកាស ៣៧mm-2 (M1939)

កាំភ្លើង​ការពារ​អាកាស ៣៧mm-2 (M1939)
កាំភ្លើង​ការពារ​អាកាស ៣៧mm-2 (M1939)
  • ប្រភេទ៖ កាំភ្លើង​ការពារ​ដែន​អាកាស
  • ប្រទេស​ផលិត​៖ សហភាពសូវៀត (១៩៣៩)
  • ទម្ងន់៖ ២១០០ គ.ក
  • ប្រវែង​កាណុង៖ ២,៧ ម៉ែត្រ
  • ប្រភេទគ្រាប់៖ គ្រាប់​៣៧ ម.ម
  • កម្ពស់​មាន​ប្រសិទ្ធភាព៖ ៣៥០០ ម៉ែត្រ
  • ចម្ងាយ​បាញ់​មាន​ប្រសិទ្ធភាព៖ ២៥០០ម៉ែត្រ
  • ចម្ងាយ​បាញ់​គោលដៅ​ផ្ទៃដី និង​ផ្ទៃ​ទឹក៖ ១ពាន់​ម៉ែត្រ
  • ល្បឿន​គ្រាប់​រត់៖ ៨៨០ម៉ែត្រ/១វិនាទី
  • ការ​ប្រើប្រាស់៖ ប្រើប្រាស់​សម្រាប់​ប្រឆាំង​ប្រយុទ្ធ​នឹង​យន្តហោះ​ល្បឿន​លឿន​របស់​សត្រូវ និង​ការពារ​កង​កម្លាំង​ថ្មើរជើង

១២. កាំភ្លើង DK-75mm

កាំភ្លើង DK-75mm
កាំភ្លើង DK-75mm
  • ប្រទេសផលិត៖ សាធារណរដ្ឋ​ប្រជាមានិត​ចិន
  • ទម្ងន់​កាំភ្លើង៖ ៣៥ គ.ក
  • ប្រវែង៖ ២,០៥ម៉ែត្រ
  • ប្រភេទ​គ្រាប់៖ គ្រាប់ ៧៥ម.ម
  • ទម្ងន់​១គ្រាប់៖ ៩ គ.ក
  • បាញ់​បាន​ឆ្ងាយ​បំផុត៖ ៦២០០ ម៉ែត្រ
  • ប្រសិទ្ធភាព​បាញ់​ត្រង់៖ ៤៥០ម៉ែត្រ
  • ល្បឿន​គ្រាប់​រត់៖ ៧៥០ម៉ែត្រ/វិនាទី
  • ការ​ប្រើប្រាស់៖ ប្រើប្រាស់​សម្រាប់​ប្រឆាំង​នឹង​រថ​ពាស​ដែក និង​ជា​កាំភ្លើង​ធន់​ធ្ងន់​ជំនួយ​ទ័ព​ថ្មើរ​ជើង

១៣. ទូក​ល្បាត RHIB

ទូក​ល្បាត RHIB
ទូក​ល្បាត RHIB
  • ប្រភេទ៖ ទូកល្បាត
  • ប្រវត្តិ៖ សហរដ្ឋ​អាមេរិក
  • ទម្ងន់៖ ០,៤៧ តោន
  • បន្ទុក៖ ១៥នាក់
  • ទម្ងន់ដែល​អាច​ផ្ទុក​បាន៖ ១១៦០ គ.ក
  • កម្លាំង ៣០០ សេះ
  • ការ​ប្រើប្រាស់៖ ប្រតិកម្ម​រហ័ស​ឆ្លើយ​តប​ជាមួយ​បញ្ហា​ផ្សេងៗ និង​ការ​ធ្វើ​ល្បាត​​ត្រួត​ពិនិត្យ៕

ប្រភព៖ ខ្លីៗ

អត្ថបទទាក់ទង