ខ្មែរប៉ុស្ដិ៍ Close

អ្នកគួរយល់ដឹងពីការថែរទាំម៉ាស៊ីនត្រជាក់ ដើម្បីឲ្យវាមានដំណើរការល្អបានយូរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 122
អ្នកគួរយល់ដឹងពីការថែរទាំម៉ាស៊ីនត្រជាក់ ដើម្បីឲ្យវាមានដំណើរការល្អបានយូរ អ្នកគួរយល់ដឹងពីការថែរទាំម៉ាស៊ីនត្រជាក់ ដើម្បីឲ្យវាមានដំណើរការល្អបានយូរ

ដោយសារតែអាកាសធាតុចេះតែប្រែប្រួលមិនទៀងទាត់ ម្ដង​ក្ដៅម្ដង​ត្រជាក់ ការប្រើប្រាស់ម៉ាស៊ីនត្រជាក់​ ខ្វះមិនបាន ចំពោះការ​រស់នៅ​ប្រចាំថ្ងៃ មិនថាតែ​នៅផ្ទះ នៅ​កន្លែង​ធ្វើការ ឬ​ទីតាំងនានា​ឡើយ។ ដូច្នេះ​ ម៉ាស៊ីនត្រជាក់ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ សឹងតែ​ខ្វះ​មិន​បាន។​ យ៉ាងណាមិញ ដោយ​សារ​តែ​ម៉ាស៊ីនត្រជាក់ត្រូវធ្វើការធ្ងន់​បែបនេះ ទើប​ធ្វើ​ឲ្យវាឆាប់ខូច បើសិនជាមិនមានការត្រួតពិនិត្យ​ឲ្យ​បាន​ដិត​ដល់​ និង​ជាប់​លាប់​នោះ។

ការ​ឧស្សាហ៍លាង​សម្អាត​តម្រង ការថែទាំ និង​ពិនិត្យមើលម៉ាស៊ីន​ត្រជាក់​បានទៀងទាត់ ជា​​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​ម៉ាស៊ីន​ត្រជាក់​ដំណើរ​ការ​ល្អ ប្រើប្រាស់​បាន​យូរ និង​មិន​ត្រូវ​ចំណាយ​ប្រាក់​ច្រើនក្នុង​ពេល​ជួស​ជុល​ម្ដង​ៗ។

បើ​តាម​សម្ដី​របស់​អ្នក​ជំនាញ​តែ​ម្ដង ប្រសិន​បើ​ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ ម៉ាស៊ីន​ត្រជាក់​មិន​បាន​ឆែក​មើល ថែ​ទាំ​ទេ​នោះ ប្រសិទ្ធភាព​ក្នុង​ការប្រើប្រាស់​របស់​វា​នឹង​ធ្លាក់​ចុះ ៥%។ អុីចឹង​ហើយ បើ​អ្នក​ភ្លេច​មើល និង​ថែទាំ​ម៉ាស៊ីន​ត្រជាក់​រយៈពេល ៣ ឆ្នាំនោះ ការ​ប្រើប្រាស់​​នឹង​ធ្លាក់​នៅសល់​ត្រឹម​តែ ៨៥% ប៉ុណ្ណោះ នៃ​គុណភាពដើម ១០០% របស់​ម៉ាស៊ីន​ត្រជាក់។ មិនត្រឹម​តែ​ដំណើរការ​មិន​បាន​ពេញ​កម្លាំង​នោះ​ទេ វា​ក៏​ធ្វើ​ឲ្យ​អាយុកាល​ប្រើប្រាស់ថយ​ចុះ​ផង​ដែរ ហើយ​ស៊ី​ភ្លើ​ង​ទៀត។

ម៉្យាងទៀត​ ការឧស្សាហ៍​ឆែក​មើល និង​ថែទាំ​ម៉ាស៊ីន​ត្រជាក់ ក៏​អាច​ជួយ​ការពារ​ពី​ការ​ខូច​ខាត​តិច​តួច មិន​ឲ្យ​រាលដាល​ក្លាយ​ជា​ការ​ខូចខាត​ធ្ងន់​ធ្ងរ ដែល​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ដែរ។ ជា​លទ្ធផល​តាម​ការ​ស្រាវ​ជ្រាវ រាល់​ម៉ាស៊ីន​ត្រជាក់​ដែល​ទទួល​បាន​ការ​ថែទាំង​ត្រឹម​ត្រូវ មាន​ប្រសិទ្ធភាព​រហូត​ដល់ ៩៥% ឯណោះ​ ទោះ​បី​ជា​ប្រើប្រាស់​យូរ​ឆ្នាំ​ក៏​ដោយ។ លើស​ពីនេះ​ទៅ​ទៀត ម៉ាស៊ីន​ត្រជាក់​ដែល​ទទួល​បាន​ការ​ថែទាំ​ដិត​ដល់ អាច​​ជួយ​គ្រប់​គ្រង​សំណើម​បាន​ល្អដែរ ពោល​គឺ​មិនឲ្យ​ខ្យល់​មាន​សំណើម​ខ្លាំងពេក ដែល​នាំ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ស្អិតៗ​ខ្លួនឡើយ។

អត្ថបទទាក់ទង