ខ្មែរប៉ុស្ដិ៍ Close

អ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះកម្ពុជាកើនឡើង ១០.២% នៅឆ្នាំ២០១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 48

ចំនួនអ្នកដំណើរឆ្លងកាត់តាមព្រលានយន្តហោះទាំងបីរបស់កម្ពុជា គឺព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប និងព្រលានយន្តហោះកងកេង ខេត្តព្រះសីហនុ បានកើនឡើង១០,២% ក្នុងឆ្នាំ២០១៩ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។

បើគិតជាតួរលេខជាក់ស្ដែង ចំនួនអ្នកដំណើរដែលបានឆ្លងកាត់ព្រលានយន្តហោះទាំងបី សរុបចំនួន ១១,៦ លាននាក់ ដែល៖

  • ប្រមាណ ៦លាននាក់ឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងដែលស្មើនឹង ១១,២%
  • ប្រមាណ ១,៦លាននាក់ឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិកងកេងខេត្តព្រះសីហនុ ដែលស្មើនឹង ១៥៨%
  • និងប្រមាណ ៣,៩លាននាក់ ដែលស្មើនឹង ១២,៣%

យោងតាមរបាយការណ៍ពីអាកាសចរណ៍ស៊ីវិល កំណើនអ្នកដំណើរបានកើនឡើងចំនួន៣,១% នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០១៩ ដែលគេអាចសន្និដ្ឋានបានថា ចំនួនអ្នកដំណើរនឹងកើនឡើងនៅឆ្នាំ២០២០ ប៉ុន្តែមិនកើនក្នុងអាត្រាច្រើនពេកនោះទេ។

គួរបញ្ជាក់ថា ព្រលានយន្តហោះកម្ពុជាគឺជាសមាជិកនៃបណ្ដាញអាកាសចរណ៍ VINCI ដែលមានព្រលានយន្តហោះជាសមាជិកសរុបចំនួន ៤៦ និងស្ថិតនៅក្នុងប្រទេសចំនួន១២ ដែលស្ថិតិក្នុងឆ្នាំ២០១៩ មានកំណើនអ្នកដំណើរចំនួន ២៥៥លាននាក់ ដែលស្មើនិង ៥,៧%។

អត្ថបទទាក់ទង