ខ្មែរប៉ុស្ដិ៍ Close

    យន្តហោះខ្នាតធំ បូអុីង៧៧៧ លើកទី១ ហោះត្រង់ពិទីក្រុងសុីដនី បានមកចុះចតនៅខេត្តសៀមរាប ដោយដឹកអ្នកដំណើរចំនួន ២០៨នាក់

    ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 209
    យន្តហោះខ្នាតធំ បូអុីង៧៧៧ លើកទី១ ហោះត្រង់ពិទីក្រុងសុីដនី បានមកចុះចតនៅខេត្តសៀមរាប ដោយដឹកអ្នកដំណើរចំនួន ២០៨នាក់យន្តហោះខ្នាតធំ បូអុីង៧៧៧ លើកទី១ ហោះត្រង់ពិទីក្រុងសុីដនី បានមកចុះចតនៅខេត្តសៀមរាប ដោយដឹកអ្នកដំណើរចំនួន ២០៨នាក់

    នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅវេលាម៉ោង ៦:៤៤យប់ នៅអាកាសយាន្តដ្ធានអន្តរជាតិអង្គរ យន្តហោះខ្នាតធំ បូអុីង៧៧៧ លើកទី១ ហោះត្រង់ពិទីក្រុងសុីដនី បានមកចុះនៅខេត្តសៀមរាប ដោយដឹកអ្នកដំណើរ ចំនួន២០៨នាក់ និងក្រុមអាកាសយានិកចំនួន១៦នាក់ សរុប ២២៤នាក់។

    យោងតាមការបញ្ជាក់របស់រដ្ឋមន្ត្រី នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានឱ្យដឹងថា យន្តហោះខ្នាតធំនេះនិងហោះចាកចេញពីខេត្តសៀមរាបវិញនៅថ្ងៃ ២៧ ខែវិច្ឆិកា។ ការធ្វើបដិសណ្ឋារកិច្ច និងស្វាគមន៍ភ្ញៀវទេសចរ នៅអាកាសយាន្តដ្ធាន គឺដឹកនាំដោយឯកឧត្តម ម៉ៅ ហាវណ្ណាល់ និងប្រត្តិភូអាកាសចរណី និងថ្នាក់ដឹកនាំតំណាងខេត្តសៀមរាប ព្រមទាំងមន្ទីរទេសចរខេត្ត។ ក្នុងពិធីនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជូនផ្កាកូឡាប១ទង និងកន្សែង១ ជាការទទួលស្វាគមន៍ដល់ភ្ញៀវទេសចរទាំងអស់គ្នាដែលបានមកទស្សនាប្រទេសកម្ពុជា។

    អត្ថបទទាក់ទង