ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាត្រៀមរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១ក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងអនាគតតែមួយ»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 27
កម្ពុជាត្រៀមរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១ក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងអនាគតតែមួយ» កម្ពុជាត្រៀមរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១ក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងអនាគតតែមួយ»

កម្ពុជាកំពុងត្រៀមខ្លួនក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២១ (ATF2021) នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងអនាគតតែមួយ»។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថា កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២១ (ASEAN Tourism Forum-ATF 2021) លើកទី៤០ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៧-២៣ ខែមករា ឆ្នាំ២០២១ ក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងអនាគតតែមួយ (ASEAN-A Community of Peace and Shared Future)»។

ក្រសួងទេសចរណ៍ បានបន្តថា វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១ មានព្រឹត្តិការណ៍សំខាន់ៗ ដូចជា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន (ASEAN Tourism Ministers Meetings) កិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ាន (ASEAN NTOS Meetings) និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំផ្នែកឯកជន (ASEANTA Meetings) សិក្ខាសាលានានានិងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ (TRAVEX )។

បើតាមសេចក្ដីជូនដំណឹងខាងលើ ការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ ជាវេទិកាធុរកិច្ចទេសចរណ៍ដ៏ធំបំផុតក្នុងអាស៊ាន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-២១ ខែមករា ឆ្នាំ២០២១ នឹងមានការចូលរួមពីក្រុមហ៊ុនជាអ្នកលក់ (Sellers) ប្រមាណជាង ៤៥០ក្រុមហ៊ុន ក្រុមហ៊ុនជាអ្នកទិញ (Buyers) ប្រមាណ ៤៥០ក្រុមហ៊ុន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ១០០នាក់ មកពីជុំវិញពិភពលោកផងដែរ៕

អត្ថបទទាក់ទង