ខ្មែរប៉ុស្ដិ៍ Close

ភ្នំព្រះរាជទ្រព្យសង្ក្រាន្ត មានភ្ញៀវទេសចរមកកម្សាន្តចំនួន ៣៦០,៥៥២ នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 40
ភ្នំព្រះរាជទ្រព្យសង្ក្រាន្ត មានភ្ញៀវទេសចរមកកម្សាន្តចំនួន ៣៦០,៥៥២ នាក់ ភ្នំព្រះរាជទ្រព្យសង្ក្រាន្ត មានភ្ញៀវទេសចរមកកម្សាន្តចំនួន ៣៦០,៥៥២ នាក់

រដ្ឋបាលខេត្តកណ្តាល បានប្រារព្វរៀបចំភ្នំព្រះរាជទ្រព្យសង្ក្រាន្ត នៅភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ខេត្តកណ្តាល ដែលតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលថាព្រឹត្តិការណ៍ភ្នំព្រះរាជទ្រព្យសង្ក្រាន្ត នាឱកាសនេះ គឺជាលើកទីមួយសម្រាប់ខេត្តកណ្តាល ដែលបានរៀបចំឲ្យមានព្រឹត្តិការណ៍អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលមានការប្រមូលផ្តុំជាលក្ខណៈទ្រង់ទ្រាយធំ បន្ថែមពីលើការរៀបចំសន្ក្រាន្តនៅតាមក្រុង ស្រុក ឃុំ ភូមិ និងតាមវត្តអារាម នានាទូទាំងខេត្ត។ ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ថា ភ្នំព្រះរាជទ្រព្យសង្ក្រាន្ត ក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ នេះរួមមានពិធីសំខាន់ៗដូចខាងក្រោម៖

  • ពិធីបើកភ្នំព្រះរាជទ្រព្យសង្ក្រាន្ត ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្ដដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការខេត្ត យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា លោកយាយ លោកតា និងប្រជាពលរដ្ឋច្រើនកុះករ
  • ការគោរពវីរជន និងប្រជាពលរដ្ឋដែលបានស្លាប់ក្នុងសម័យសង្គ្រាម
  • កីឡារត់ប្រណាំងចំងាយ ២គ.ម និង ៤គ.ម ជុំវិញភ្នំព្រះរាជទ្រព្យ
  • ការលេងល្បែងប្រជាប្រិយខ្មែរ ដូចជា បោះឈូង ទាញព្រាត់ លាក់កន្សែង រាំកំសាន្ត​ (ទាំងបីថ្ងៃ)
  • ពិធីមន្សកាថ្វាយបង្គំព្រះ សូត្រមន្ត និងសម្តែងធម្មទេសនា ដោយសម្តេចព្រះឧត្តមបញ្ញា ដួង ផង់ សមាជិកថេរសភានៃព្រះរាជាណាចក្រកម្ពុជា និងជាចៅអធិការវត្តព្រែកប្រាំង ” ភ្នំព្រះរាជទ្រព្យសង្ក្រាន្ត “
  • ការបាញ់កាំជ្រួចអបអរឆ្នាំថ្មី
  • ការប្រគុំតន្ត្រីសម័យ
  • ល្ខោនបាសាក់ ជូនប្រជាពលរដ្ឋទស្សនា នៅពេលរាត្រី​ (ទាំងបីថ្ងៃ)
  • ការប្រកួតកីឡាប្រណាំងកង់ ៤ គីឡូម៉ែត្រ
  • ប្រដាល់គុនខ្មែរ
  • ពិធីសម្តែងធម៌ទេសនា ដោយលោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស
  • ពិធីរាប់បាតព្រះសង្ឃចំនួន ២០០ អង្គ
  • ពិធីស្រង់ព្រះ និងប្រោះព្រំលើករាសីជូនមាតាបិតា ឧបាសកឧបាសិកា ចាស់ព្រឹទ្ធាចារ្យ មន្ត្រីរាជការ និងពុទ្ធបរិស័ទ និមន្តប្រោះព្រំដោយ សម្តេចព្រះវនរ័ត ណយ ច្រឹក សម្តេចសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តច័ន្ទបុរីវង្ស

លោក ជួប សោភ័ណ្ឌ ប្រធានមន្ទីរទេសចរណ៍ខេត្តកណ្តាល បានបញ្ជាក់ថាភ្ញៀវទេសចរមកកម្សាន្តក្នុងឱកាសភ្នំព្រះរាជទ្រព្យសង្ក្រាន្តឆ្នាំថ្មីមានចំនួន៖ ថ្ងៃទីមួយមាន ៨៧៧៧២នាក់ ថ្ងៃទី២មាន ១១៤៥៨០នាក់ និងថ្ងៃទី៣ មាន១៥៨២០០នាក់ សរុបមាននាក់ចូលរួមចំនួន ៣៦០,៥៥២នាក់ ។

 

អត្ថបទទាក់ទង