ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ និងសាងសង់ប្រព័ន្ធលូ នៅសង្កាត់កំពង់សំណាញ់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 1226
អភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ និងសាងសង់ប្រព័ន្ធលូ នៅសង្កាត់កំពង់សំណាញ់អភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ និងសាងសង់ប្រព័ន្ធលូ នៅសង្កាត់កំពង់សំណាញ់

នៅថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨ នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង១៦៤២ ម៉ែត្រ ទទឹង៥ ម៉ែត្រ និងសាងសង់ប្រព័ន្ធលូប្រវែង ១៥១២ ម៉ែត្រ នៅភូមិខ្ពបវែង និងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាព លោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្ត។

សមាសភាពអញ្ជើញចូលរួមមាន លោក លោកស្រី សមាជិក សមាជិកាក្រមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងជុំវិញស្រុក ចៅសង្កាត់ទាំង៦ នៃក្រុងតាខ្មៅ មន្ត្រីពាក់ព័ន្ធ ប្រជាការពារ និងប្រជាពលរដ្ឋ សរុបចំនួនជាង៥០០នាក់។

ជាមួយគ្នានេះដែរ លោកក៏បានណែនាំដល់ក្រុមហ៊ុនទទួលម៉ៅការ និងអាជ្ញាធរដែនដី ក៏ដូចជាប្រជាពលរដ្ឋ ដូចខាងក្រោម៖

  • ផ្តាំផ្ញើដល់ក្រុមហ៊ុនសាងសង់ផ្លូវ និងលូ ត្រូវគោរព និងអនុវត្តឲ្យបានត្រឹមត្រូវតាម បទដ្ឋានបច្ចេកទេស ធានានូវគុណភាព និងសុវត្ថិភាពហើយត្រូវបញ្ចប់គម្រោងអោយបនមុនបំណាច់ខែឧសភា។
  • ជំរុញដល់អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋត្រូវចូលរួមថែរក្សា ការពារទ្រព្យសម្បត្តិសាធាណៈអោយបានគង់វង់ប្រើប្រាស់បានយូរអង្វែង ដើម្បីបម្រើជាប្រយោជន៍របស់យើងទាំងអស់គ្នាចូលរួម និងចូលរួមថែរក្សាបរិស្ថានអនាម័យ ទុកដាក់សំរាមអោយបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងតាខ្មៅយើង កាន់តែស្អាតបន្ថែមទៀត។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានឧបត្ថម្ភដល់ប្រជាពលរដ្ឋអញ្ជើញចូលរួមចំនួន៥០០ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ១ ម៉ឺនរៀល៕

\ \

អត្ថបទទាក់ទង