ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវសារជាថ្មីដល់ម្ចាស់ផ្ទះជួលឱ្យកម្មករកុំដំឡើងថ្លៃជួល

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 38
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវសារជាថ្មីដល់ម្ចាស់ផ្ទះជួលឱ្យកម្មករកុំដំឡើងថ្លៃជួល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវសារជាថ្មីដល់ម្ចាស់ផ្ទះជួលឱ្យកម្មករកុំដំឡើងថ្លៃជួល

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំពាវនាវសារជាថ្មីផងដែរទៅដល់ម្ចាស់ផ្ទះជួល ម្ចាស់បន្ទប់ជួលទាំងអស់ សូមកុំដំឡើងថ្លៃជួលសម្រាប់កម្មករនិយោជិត បើទោះបីជាចាប់ពីឆ្នាំ២០២០ទៅប្រាក់បៀវត្សអប្បបរមាមានការកើនឡើងក៏ដោយ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច (RULE) ដែលពិធីនេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត សម្រាប់ឆ្នាំ២០២០ ខាងមុខនេះតទៅ នឹងត្រូវបានដំឡើងពី១៨២ដុល្លារដល់ ១៩០ដុល្លារ ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០តទៅ។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយ ដំឡើងប្រាក់ឈ្នួលដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៣មក៕

អត្ថបទទាក់ទង