ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញឱ្យមានការស្រាវជ្រាវបើកទូលាយទាំងថ្នាក់ជាតិ និងអន្តរជាតិទៅលើផ្នែកវិទ្យាសាស្ត្រ និងសង្គមសាស្រ្ត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 44
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញឱ្យមានការស្រាវជ្រាវបើកទូលាយទាំងថ្នាក់ជាតិ និងអន្តរជាតិទៅលើផ្នែកវិទ្យាសាស្ត្រ  និងសង្គមសាស្រ្ត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញឱ្យមានការស្រាវជ្រាវបើកទូលាយទាំងថ្នាក់ជាតិ និងអន្តរជាតិទៅលើផ្នែកវិទ្យាសាស្ត្រ និងសង្គមសាស្រ្ត

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា រួមទាំងអបអរសាទរខួប២០ឆ្នាំនៃការបង្កើតរាជ្យបណ្ឌិត្យសភាកម្ពុជា និងការប្រគល់សញ្ញាបត្រ។ លោក ក៏បានមានប្រសាសន៍ជំរុញដល់អ្នកស្រាវជ្រាវទាំងអស់ត្រូវខិតខំស្រាវជ្រាវទាំងលក្ខណៈវិទ្យាសាស្ត្រ និងសង្គមសាស្រ្ត ដោយបើកទូលាយឱ្យមានកម្រិតស្រាវជ្រាវទាំងក្នុងប្រទេសជាតិ និងអន្តរជាតិផងដែរ ដើម្បីអោយយើងបានដឹងពីសភាពការណ៍ខាងក្រៅផង មិនត្រូវគិតសិក្សាស្រាវជ្រាវតែក្នុងប្រទេសមួយមុខប៉ុណ្ណោះ។

ទន្ទឹមនឹងនេះក៏មានការទាក់ទងទៅនឹងស្ថាប័នស្រាវជ្រាវនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា នៅឆ្នាំ១៩៩៧ រាជរដ្ឋាភិបាល ក៏បានបង្កើតក្រុមស្រាវជ្រាវមួយទៀតដែលមានឈ្មោះថា CAP ដែលក្រុមនេះមានតួនាទីស្រាវជ្រាវផ្នែកចារកិច្ច ក្នុងនោះយើងក៏មានក្រុមស្រាវជ្រាវរបស់ក្រសួងការបទេស និងមួយទៀតជាក្រុមស្រាវជ្រាវនៃគណៈកម្មការគោលនយោបាយសេដ្ឋកិច្ចជាតិផងដែរ។ លោក បានមានប្រសាសន៍អំពីកិច្ចការដែលយើងត្រូវសិក្សាស្រាវជ្រាវ គឺជារឿងអ្វីដែលជាកិច្ចការបន្ទាន់ និងមានភាពចាំចាច់សំរាប់ជាប្រយោជន៍សង្គម៕

អត្ថបទទាក់ទង