ខ្មែរប៉ុស្ដិ៍ Close

លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន៖ យើង​ទៅ​បោះឆ្នោត​ទាំងអស់​គ្នា ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​កាន់តែ​រឹងមាំ

ដោយ៖ ទី និរន្ដ ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 40
លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន៖ យើង​ទៅ​បោះឆ្នោត​ទាំងអស់​គ្នា ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​កាន់តែ​រឹងមាំ លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន៖ យើង​ទៅ​បោះឆ្នោត​ទាំងអស់​គ្នា ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​កាន់តែ​រឹងមាំ

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុក ដោយបានបញ្ជាក់ថា នៅសល់តែ ១០ថ្ងៃ​ទៀតប៉ុណ្ណោះ ថ្ងៃបោះឆ្នោតជាតិជាប្រវត្តិសាស្រ្តនឹងមកដល់ហើយ! នៅថ្ងៃនោះគឺបងប្អូនប្រជាពលរដ្ឋនឹងប្រើប្រាស់សិទ្ធិសេរីភាព សម្រេចជោគវាសនាប្រទេសជាតិ តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

នៅក្នុងខ្លឹមសាររបស់លោក នៅថ្ងៃនេះបានបង្ហោះថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិទូទាំងប្រទេស? នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបោះឆ្នោតជាតិជាប្រវត្តិសាស្រ្តនឹងមកដល់ហើយ! នៅថ្ងៃនោះគឺបងប្អូនប្រជាពលរដ្ឋនឹងប្រើប្រាស់សិទ្ធិសេរីភាព សម្រេចជោគវាសនាប្រទេសជាតិ តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ យើងទៅបោះឆ្នោតទាំងអស់គ្នា ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​ឲ្យកាន់តែរឹងមាំ ព្រោះថាបើគ្មានការបោះឆ្នោតទេ គឺគ្មានការរីកចម្រើនឡើយ។»

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរ​អរគុណ​ដល់បងប្អូន​ជនរួមជាតិ​ដែលមានជំនឿទុកចិត្ត​លើការដឹកនាំ​របស់លោក​ដែលបាន​ធ្វើឲ្យ​កម្ពុជា​​មានសុខសន្តិភាពពេញលេញ និងរីកចម្រើនដែលបងប្អូនបានឃើញកម្ពុជាពិតសព្វថ្ងៃនេះ! សូមក្មួយៗយុវជន និងបងប្អូនជនរួមជាតិ​បោះឆ្នោត​ឲ្យ គណបក្សប្រជាជន លេខរៀងទី ២០ នៅថ្ងៃទី២៩ កក្កដា ២០១៨ ខាងមុខនេះ៕

អត្ថបទទាក់ទង