ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលកម្ពុជា បានខិតខំជាខ្លាំងក្នុងការផ្តល់ឱកាសការងារជាច្រើនដល់យុវជន ទាំងការងារក្នុងស្រុក និងក្រៅស្រុក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 59
រាជរដ្ឋាភិបាលកម្ពុជា បានខិតខំជាខ្លាំងក្នុងការផ្តល់ឱកាសការងារជាច្រើនដល់យុវជន ទាំងការងារក្នុងស្រុក និងក្រៅស្រុក រាជរដ្ឋាភិបាលកម្ពុជា បានខិតខំជាខ្លាំងក្នុងការផ្តល់ឱកាសការងារជាច្រើនដល់យុវជន ទាំងការងារក្នុងស្រុក និងក្រៅស្រុក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំណាស់ក្នុងការផ្តល់ឱកាសការងារផ្សេងៗដល់យុវជនយើង ទាំងការងារក្នុងស្រុក និងក្រៅស្រុក ជាក់ស្តែងបច្ចុប្បន្ននេះ មានពលករយើងជាច្រើនបាន និងកំពុងបម្រើរការងារនៅតាមបណ្តាប្រទេសមួយចំនួន ហើយពួកគាត់កំពុងទទួលបានផលប្រយោជន៍យ៉ាងច្រើនពីការងារទាំងអស់នោះផងដែរ។ ដូច្នេះបងប្អូនដែលបានបម្រើការការងារនៅក្រៅប្រទេសទាំងអស់ ត្រូវយល់ឱ្យបានច្បាស់អំពីអ្វីដែលរាជរដ្ឋាភិបាល បានខិតខំធ្វើការចរចាជាមួយបណ្តាប្រទេសផ្សេងៗដើម្បីជួយសម្រួលឱ្យពលករយើងបានចេញទៅបម្រើការងារនៅប្រទេសទាំងអស់នោះដើម្បីទទួលបានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។ លោក បាននិងកំពុងខិតខំជំរុញការបង្កើតការងារក្នុងស្រុក ទាក់ទាញវិនិយោគថ្មីៗនិងខិតខំស្វែងរកការងារក្រៅប្រទេសជូនប្រជាពលរដ្ឋយើងជាបន្តបន្ទាប់។

លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សសរុបចំនួន១,៩៥៨នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យដែលពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា លោកនៅតែបន្តផ្តល់ការឧបត្ថមជាថវិកា និងអង្ករជាបន្តបន្ទាប់ទៀតដល់និស្សិតក្រីក្រនៃសាកលវិទ្យាល័យធនធានមនុស្ស ក៏ដូចជាសាកលវិទ្យាល័យមួយចំនួនទៀត គឺក្នុង១ខែ លោកបានឧបត្ថមនូវអង្ករចំនួន២តោន និងថវិកាចំនួន៥លានរៀលផងដែរសម្រាប់ផ្តល់ជូនដល់និស្សិតក្រីក្រដែលកំពុងសិក្សាតាមបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថាននានា៕

អត្ថបទទាក់ទង