ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ការដោះលែងអ្នកចាញ់បោកទណ្ឌិត សម រង្ស៊ី ជានយោបាយសណ្ដោសប្រណី មិនមែនជាការដោះដូរជំនួយឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 42
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ការដោះលែងអ្នកចាញ់បោកទណ្ឌិត សម រង្ស៊ី ជានយោបាយសណ្ដោសប្រណី មិនមែនជាការដោះដូរជំនួយឡើយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ការដោះលែងអ្នកចាញ់បោកទណ្ឌិត សម រង្ស៊ី ជានយោបាយសណ្ដោសប្រណី មិនមែនជាការដោះដូរជំនួយឡើយ

ថ្លែងពីខេត្តព្រះសីហនុ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ច្បាស់ៗថា ការដោះលែងក្រុមអ្នកគាំទ្រដែលចាញ់បោកទណ្ឌិត សម រង្ស៊ី ក្នុងផែនការក្បត់ជាតិ មិនមែនដើម្បីដោះដូរជំនួយ ឬលក្ខណ្ឌណាមួយពីបរទេសឡើយ តែវាជានយោបាយសណ្ដោតប្រណី ដែលធ្លាប់បានធ្វើកន្លងមក។

ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវដ៏ប្រណិតក្នុងក្រុងព្រះសីហនុ នានៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តាំទៅអ្នកគាំទ្រក្រុមក្បត់ជាតិ សម រង្ស៉ី ទាំង ៧២នាក់ ដែលបានដាក់ឲ្យនៅក្រៅឃុំថា សំណុំរឿងមិនបានបញ្ចប់នោះទេ គឺត្រូវដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ក្រុមអ្នកត្រូវបានដោះលែងទាំង ៧២នាក់ មិនមែនជាការដោះលែងព្រោះតែសម្ពាធពីបរទេសនោះឡើយ។ លោកនាយករដ្ឋមន្ត្រីអះអាងថា បើចង់សាកលោកនឹងចាប់មកវិញឲ្យមើល ហើយចាប់ថែមទាំងអ្នកថា ការដោះលែងនេះព្រោះតែសម្ពាធថែមទៀតផង។ ទន្ទឹមគ្នានេះលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនយកអធិបតេយ្យជាតិទៅដោះដូរជាមួយជំនួយ ឬលក្ខខណ្ឌណាមួយនោះឡើយ។

គួរបញ្ជាក់ថា អ្នកដែលត្រូវបានតុលាការអនុញ្ញាតឲ្យនៅក្រៅឃុំទាំង ៧២នាក់ ត្រូវត្រឡប់ទៅផ្ទះវិញ។ ទោះយ៉ាងនេះក្តី បើតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៦វិច្ឆិកានេះបញ្ជាក់ថា មានមនុស្ស ១៨នាក់ ដែលជាមេក្លោងក្នុងសកម្មភាពរដ្ឋប្រហារជាមួយទណ្ឌិត សម រង្ស៊ី នឹងមិនត្រូវបានលើកលែងនោះឡើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តាំទៅភរិយារបស់អ្នកគាំទ្រក្រុមក្បត់ជាតិមួយចំនួនថា អ្នកដែលមិនទាន់វិលត្រឡប់ទៅផ្ទះវិញ ប្រយ័ត្នប្តីកំពុងមានស្រី។ លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បង្រួបបង្រួមបានតែជាមួយអ្នកចង់បង្រួបបង្រួម។ ដោយឡែកអ្នកឈ្លើយមិនអាចបង្រួបបង្រួមបានឡើយ។

ទាក់ទងនឹងការដោះលែងក្រុមអ្នកគាំទ្រដែលបាញ់បោកទណ្ឌិត សម រង្ស៊ី ដោយមិនបានពិចារណានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា នៅកម្ពុជាមិនមានការចាប់បានទាំងទំនើងនោះឡើយ។ អ្នកចាប់ដោយទំនើង គឺនឹងត្រូវមានទោស មិនអាចចាប់ខ្លួននរណាម្នាក់ដោយគ្មានដីកាបាននោះឡើយ។

លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ការធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសបារាំងវិញរបស់ទណ្ឌិត សម រង្ស៉ី គឺរខេករខាកជាងឆាវឆាវ បាក់ទ័ពក្នុងរឿងសាមកុកទៅទៀត។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តាំទៅបុគ្គលដែលនិយាយថា លោកនឹងភៀសខ្លួនទៅប្រទេសវៀតណាមនោះ មានប្រពន្ធកំពុងលក់មាសនៅផ្សារថ្មី។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តាំទៅបុគ្គលនោះថា បើខ្លាំងយកប្រពន្ធទៅជាមួយផង។ បើទោះបីជាយ៉ាងណាលោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា សម្តេចមិនទៅប៉ះពាល់អ្នកគ្មានការពាក់ព័ន្ធនោះទេ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា លោកប្រើរយៈពេល ៣ថ្ងៃ ប៉ុណ្ណោះ ក្នុងការតាមចាប់ខ្លួនក្រុមមនុស្សគាំទ្រជនក្បត់ជាតិ សម រង្ស៉ី ទាំង ៧២នាក់មកវិញ។ ប៉ុន្តែតែលោកមិនធ្វើដូច្នោះឡើយ គឺនៅតែប្រើនយោបាយសណ្តោសប្រណីដែលលោកធ្លាប់បានប្រើនាពេលកន្លងមក៕

អត្ថបទទាក់ទង