ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសជាថ្មីថា នឹងមិនចុះហត្ថលេខាទួលថ្វាយព្រះមហាក្សត្រ សុំលើកលែងទោសឲ្យមនុស្សដដែលនោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 30

ថ្លែងដោយមិនបានបញ្ចេញឈ្មោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជាថ្មីថា នឹងមិនប្រើដៃស្ដាំរបស់លោកចុះហត្ថលេខាទួលថ្វាយព្រះមហាក្សត្រ ស្នើសុំលើកលែងទោស ឲ្យមនុស្សដដែលនោះឡើយ។ បុគ្គលដែលលោក បានលើកឡើងនោះ ប្រហែលជាសំដៅទៅលើទណ្ឌិតសម រង្ស៊ី ដែលជាមេខ្លោងផែនការដ្ឋប្រហារ ៩វិច្ឆិកា ហើយក៏ធ្លាប់ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រច្រើនដងមកហើយដែរ។

លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងត៍ របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង មានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរមានជំនឿលើរាជរដ្ឋាភិបាលក្នុងការថែរក្សាការពារសុខសន្តិភាពសម្រាប់ពួកគេ ប្រឆាំងនឹងឧបាយកលរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់និងផ្លាស់ប្តូររបបរាជានិយម៕

អត្ថបទទាក់ទង