ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ៖ សង្រ្គាមបានបន្សល់ទុកនូវគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាមយ៉ាងច្រើនសន្ធឹកសន្ធាប់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកសារ 63
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ៖ សង្រ្គាមបានបន្សល់ទុកនូវគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាមយ៉ាងច្រើនសន្ធឹកសន្ធាប់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ៖ សង្រ្គាមបានបន្សល់ទុកនូវគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាមយ៉ាងច្រើនសន្ធឹកសន្ធាប់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា សង្រ្គាមបានបន្សល់ទុកនូវគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាមយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលបណ្តាលឱ្យប្រជាពលរដ្ឋយើងរាប់ម៉ឺននាក់ រងរបួស ធ្លាក់ខ្លួនពិការ និងស្លាប់បាត់បង់ជីវិត ព្រមទាំងបង្កនូវសោកនាដកម្មដ៏ឈឺចាប់ដែលមិនធ្លាប់កើតមានពីមុនមក និងរាំងស្ទះដល់ការអភិវឌ្ឍប្រទេស។

នៅក្នុងសារលិខិតក្នុងឱកាសប្រារព្ធខួបលើកទី២២ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២១ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា «ទិវានេះធ្វើឡើងដើម្បីរំលឹកដល់បងប្អូនជនរួមជាតិទូទាំងប្រទេសកម្ពុជា ពិសេសបងប្អូនដែលកំពុងរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រាប់ទាំងនោះ»។

នៅក្នុងសារលិខិតដដែលនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា ជាមួយនឹងការបង្រួបបង្រួមជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យពេញផ្ទៃប្រទេស ក្រោមនយោបាយ «ឈ្នះ ឈ្នះ» នៅចុងឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពដោះស្រាយនូវផលអវិជ្ជមានទាំងនេះ និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាបន្តបន្ទាប់សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ដែលជាផ្នែកមួយចូលរួមដល់កិច្ចគាំពារសន្តិភាព៕

 

អត្ថបទទាក់ទង