លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ផែនការរដ្ឋប្រហារប្រកបដោយមហិច្ឆិតា ៩វិច្ឆិកា ត្រូវបរាជ័យហើយ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរអរព្រះគុណ និងអរគុណដល់គ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋទូទាំងប្រទេសដែលបានចូលរួមក្នុងការទប់ស្កាត់ផែនការដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងផ្លាស់ប្តូររបបរាជានិយម តាមរយៈការចូលរួមក្នុងពិធីហូបអំបុកទូទាំងប្រទេសនៅថ្ងៃ៩ វិច្ឆិកា ក្រោមពាក្យស្លោក «អំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ»។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងត៍ របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង មានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា លោកមិននឹកស្មានថា ក្រុមអគតិទាំងនោះអាចអំពាវនាវទៅរួចឱ្យកងទ័ពងើបបះបោរផ្តួលរំលំដូចនេះ ទោះក្នុងតម្លៃណាក៏ដោយរាជរដ្ឋាភិបាលត្រូវតែចាត់វិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលាដើម្បីការពារសេចក្តីសុខរបស់ប្រជាពលរដ្ឋ៕