ខ្មែរប៉ុស្ដិ៍ Close

ភ្ញៀវទេសចរចេញដើរលេងកម្សាន្តទូទាំងប្រទេសជិត ៦លាននាក់ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ៣ថ្ងៃ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 63
ភ្ញៀវទេសចរចេញដើរលេងកម្សាន្តទូទាំងប្រទេសជិត ៦លាននាក់ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ៣ថ្ងៃ ភ្ញៀវទេសចរចេញដើរលេងកម្សាន្តទូទាំងប្រទេសជិត ៦លាននាក់ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ៣ថ្ងៃ

នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១០ -១២ ខែវិច្ឆិកា ឆ្នាំ២០១៩ មានភ្ញៀវទេសចរនិងប្រជា ពលរដ្ឋប្រមាណជាង ៥.៨លាននាក់ បានចេញដើរទស្ស នាកម្សាន្តនៅទូទាំងប្រទេស កើនឡើងជាង៧%។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់ថ្ងៃ ឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃនេះ ភ្ញៀវទេស ចរនិងប្រជាពលរដ្ឋ ដែលដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានានៅទូទាំង២៥រាជធានី-ខេត្ត មានចំនួនសរុប ៥,៨១៦,៧១១នាក់ ក្នុងអត្រាកំណើនប្រមាណ ៧.២៦%»។

ក្នុងចំណោមភ្ញៀវទេសចរ និងប្រជាពលរដ្ឋខាងលើ រួម មាន៖
* ភ្ញៀវជាតិមានប្រមាណ ៥,៧២៧,១៦៣នាក់ ក្នុងអត្រា កំណើន ៧.២១%។
* ភ្ញៀវអន្តរជាតិមានប្រមាណ ៨៩,៥៤៨នាក់ ក្នុងអត្រា កំណើន ១០.៦១%។

ដោយឡែក ក្នុងតួលេខក្នុងរាជធានីភ្នំពេញ ដែលជាទីតាំងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ទទួលបានភ្ញៀវមកកម្សាន្តប្រមាណ ៤,៧៨១,៤៤៦នាក់ កើនឡើង ៥.១៦% ក្នុងនោះរួមមាន៖
* ភ្ញៀវជាតិមានប្រមាណ ៤,៧៥០,០០០នាក់ កើនឡើង ៥.១១%។
* ភ្ញៀវអន្តរជាតិមានប្រមាណ ៣១,៤៤៦នាក់ កើនឡើង ១៣.៩៤ %៕

អត្ថបទទាក់ទង