ខ្មែរប៉ុស្ដិ៍ Close

ក្រសួងទេសចរណ៍នាំក្រុមហ៊ុនទេសចរណ៍ឯកជនកម្ពុជា​ ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 31
ក្រសួងទេសចរណ៍នាំក្រុមហ៊ុនទេសចរណ៍ឯកជនកម្ពុជា​ ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ក្រសួងទេសចរណ៍នាំក្រុមហ៊ុនទេសចរណ៍ឯកជនកម្ពុជា​ ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ

លោក​ សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងលោក​ ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងក្រុមហ៊ុនឯកជនក្នុងវិស័យទេសចណ៍ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITB ASIA 2019 លើកទី១២ នៅទីក្រុងសឹង្ហបុរី ប្រទេសសឹង្ហបុរី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩។

ព្រឹត្តិការណ៍ទេសចរណ៍ ITB ASIA 2019 ជាពិព័រណ៍ទេសចរណ៍ Business to Business អន្តរជាតិលំដាប់ពិភពលោកដ៏ធំមួយនៅតំបន់អាស៊ី ដែលមានអ្នកលក់ជាង ១,៣០០ស្តង់ និងអ្នកទិញ អ្នកសារព័ត៌មាន អ្នកជំនួញវិស័យទេសចរណ៍ ភ្ញៀវកិត្តិយសនានាសរុបប្រមាណជាង ១,២៥០នាក់ ព្រមទាំងមានអ្នកចូលរួមទស្សនាចំនួនប្រហែល ១១,០០០នាក់។

លោក សូ ម៉ារ៉ា ប្រធានប្រតិភូបានជួបសំណេះសំណាលជាមួយភ្ញៀវទេសចរអន្តរជាតិ ព្រមទាំងប្រតិបត្តិករទេសចរណ៍នានា ដើម្បីបង្ហាញជូនអំពីសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិ និងវិនិយោគិនបរទេសកាន់តែច្រើនថែមទៀត។

ឆ្លៀតក្នុងឱកាសនៃពិព័រណ៍ទេសចរណ៍ ITB ASIA 2019 លោក ងួន សុខវេង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសឹង្ហបុរី បានអញ្ជើញទស្សនាស្តង់ពិព័រណ៍កម្ពុជា និងសម្តែងការគួរសមជាមួយ លោក សូ ម៉ារ៉ា ព្រមទាំងប្រតិបត្តិករទេសចរណ៍ទាំង ៩ក្រុមហ៊ុនផងដែរ៕

អត្ថបទទាក់ទង