លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ដើម្បីថែរក្សាសន្តិភាព គឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ដើម្បីចូលរួមថែរក្សាសន្តិភាព គឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានន័យស្មើនឹងការបោះឆ្នោតឱ្យជីដូនជីតារបស់យើងផងដែរ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ឆ្នាំ២០១៩ ទូទាំងប្រទេស ៤៤៣នាក់ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានប្តេជ្ញាការពារឱ្យបាននូវសន្តិភាពដែលយើងរកបានដោយលំបាក បើការពារមិនបានទេកុំរំពឹងដល់ការលូតលាស់ឱ្យសោះ៕