ខ្មែរប៉ុស្ដិ៍ Close

រយៈពេល​​ ៩ខែនេះ កម្ពុជារកចំណូលបានជាង​ ៧៤ លានដុល្លារ ពីការលក់ប័ណ្ណជូនភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានអង្គរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 21
រយៈពេល​​ ៩ខែនេះ កម្ពុជារកចំណូលបានជាង​ ៧៤ លានដុល្លារ ពីការលក់ប័ណ្ណជូនភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានអង្គរ រយៈពេល​​ ៩ខែនេះ កម្ពុជារកចំណូលបានជាង​ ៧៤ លានដុល្លារ ពីការលក់ប័ណ្ណជូនភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានអង្គរ

ក្នុងរយៈពេល០៩ខែ ឆ្នាំ២០១៩ កម្ពុជារកចំណូលបានជាង៧៤លានដុល្លារអាមេរិក បានពីការលក់ប័ណ្ណជូនភ្ញៀវចូលទស្សនារមណីយដ្ឋានអង្គរវត្តចំនួន១,៦៦២,​៥១៣នាក់។ នេះយោងតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរនៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩។

បើតាមរបាយការណ៍ចំណូលដែលទទួលបានជាង​៧៤លានដុល្លារនេះ រាជរដ្ឋាភិបាល បានដកចំនួន ៣,៣២៥,០២៦ដុល្លារ ឧបត្ថម្ភចូលមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការពិនិត្យ និងព្យាបាលកុមារកម្ពុជា។
ដោយឡែកក្នុងខែកញ្ញា ឆ្នាំ២០១៩ កម្ពុជារកចំណូលបានជាង៤លានដុល្លារអាមេរិក ទទួលបានពីការលក់បណ្ណ ជូនភ្ញៀវចូលទស្សនារមណីយដ្ឋានអង្គរវត្ត ចំនួន ១១០,៦៧៧នាក់។

សូមជម្រាបថា បណ្ណចូលទស្សនាតំបន់អង្គរ ត្រូវបានបែងចែកជា៣ប្រភេទគឺ៖ ប្រភេទប័ណ្ណចូលទស្សនា១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ ប្រភេទប័ណ្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និងមានសុពលភាព១០ថ្ងៃ និងប្រភេទបណ្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ និងមានសុពលភាព០១ខែ៕

អត្ថបទទាក់ទង