ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-វៀតណាម ពិភាក្សាគ្នាលើផែនការលំហាត់សមសង្គ្រោះ និងគ្រោះមហន្តរាយអចិន្រ្តៃយ៍ព្រំដែនគោក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 25
កម្ពុជា-វៀតណាម ពិភាក្សាគ្នាលើផែនការលំហាត់សមសង្គ្រោះ និងគ្រោះមហន្តរាយអចិន្រ្តៃយ៍ព្រំដែនគោក កម្ពុជា-វៀតណាម ពិភាក្សាគ្នាលើផែនការលំហាត់សមសង្គ្រោះ និងគ្រោះមហន្តរាយអចិន្រ្តៃយ៍ព្រំដែនគោក

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅសាលាស្រុកចន្រ្ទា មានរៀបចំកិច្ចប្រជុំជាមួយប្រតិភូវៀតណាម ដើម្បីពិភាក្សាលើការងារផែនការសម្រាប់ធ្វើលំហាត់សមសង្គ្រោះ គ្រោះមហន្តរាយអចិន្រ្តៃយ៍ព្រំដែនគោកព្រំដែនគោក កម្ពុជា-វៀតណាម ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ លោក ម៉ែន វិបុល អភិបាលខេត្ដស្វាយរៀង និងលោកវរសេនីយ៍ឯក ង្វៀន ហ៊ីវហ៊ុង អនុប្រធានស្នងការសង្គ្រោះគ្រោះមហន្តរាយក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ប្រតិភូនៃប្រទេសទាំងពីរ លោកលោកស្រី អភិបាល អភិបាលរងស្រុក កងកម្លាំងទាំង៣ប្រភេទ និងលោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។

សូមជម្រាបផងដែរថា បន្ទាប់ពីចប់កិច្ចប្រជុំ លោក ម៉ឹង សំផន បានដឹកនាំប្រតិភូចុះទៅពិនិត្យទីតាំងសម្រាប់ធ្វើមណ្ឌលសុខភាព និងទីតាំងលំហាត់សមសង្គ្រោះ គ្រោះមហន្តរាយស្ថិតនៅភូមិដូនទៃ ឃុំទួលស្ដី ស្រុកចន្ទ្រា ខេត្តស្វាយរៀងផងដែរ៕

អត្ថបទទាក់ទង