ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាល ហាមជនបរទេស ប្រកបការងារ និងមុខរបរ ១០ប្រភេទ នៅកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩ មុខរបរ 45

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចធ្វើការហាមឃាត់ជនបរទេសទាំងអស់ក្នុងប្រទេសកម្ពុជា ក្នុងការប្រកបរកស៉ី និងធ្វើការងារចំនួន ១០ប្រភេទ។ នេះបើយោងតាមប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ។

យោងតាមប្រកាសស្តីពី ការកំណត់ប្រភេទមុខរបរ និងការងារ ដែលត្រូវហាមឃាត់ ចំពោះជនបរទេស របស់ក្រសួងការងារ បានបញ្ជាក់ថា មុខរបរទាំង១០នោះ រួមមាន៖

  • ១៖ អ្នកបើកបរយានជំនិះគ្រប់ប្រភេទ ជាលក្ខណៈអាជីវកម្មជាអាទិ៍ អ្នកបើកទោចក្រយានយន្ត អ្នកបើកត្រីចក្រយានយន្ត អ្នកបើកទោចក្រយានយន្តសណ្តោងរ៉ឺម៉ក អ្នកបើកម៉ូតូកង់បួន អ្នកបើករថយន្តដឹកអ្នកដំណើរ និងដឹកទំនិញ
  • ២៖ អ្នកលក់ដូរដោយមធ្យោបាយថ្មើរជើង ឬយានជំនិះគ្រប់ប្រភេទ នៅទីសាធារណៈ
  • ៣៖ អ្នកម៉ាស្សា ចាប់សរសៃតាមទីសាធារណៈ
  • ៤៖ អ្នកកាត់សក់ អ៊ុតសក់ និងថែរក្សាសម្ផស្ស
  • ៥៖ អ្នកផ្តល់សេវាកម្មដេរ និងសម្អាតស្បែកជើង
  • ៦៖ អ្នកកាត់ដេរ
  • ៧៖ អ្នកប៉ះកង់ ជាងជួសជុលយានយន្ត
  • ៨៖ អ្នកផលិតវត្ថុអនុស្សាវរីយ៍ខ្មែរ
  • ៩៖ អ្នកផលិតឧបករណ៍ភ្លេងខ្មែរ បាត្រលោក ព្រះពុទ្ធរូប
  • ១០៖ ជាងទង ជាងច្នៃត្បូងពេជ្រ៕

ព័ត៌មានលម្អិត សូមអានប្រកាសខាងក្រោមនេះ៖

អត្ថបទទាក់ទង