ខ្មែរប៉ុស្ដិ៍ Close

ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា រៀបបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីអាហារូបករណ៍ Chevening ថ្នាក់អនុបណ្ឌិត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 74
ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា រៀបបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីអាហារូបករណ៍ Chevening ថ្នាក់អនុបណ្ឌិត ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា រៀបបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីអាហារូបករណ៍ Chevening ថ្នាក់អនុបណ្ឌិត

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅសាលាខេត្តសៀមរាប លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានអនុញ្ញតឲ្យឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ និងបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីអាហារូបករណ៍ Chevening ថ្នាក់អនុបណ្ឌិតដឹកនាំដោយលោកស្រី Tina Redshaw និងមានការចូលរួមពីមន្ត្រីមកពីមន្ទីរ-អង្គភាពចំណុះខេត្តសៀមរាប សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បញ្ញាវ័ន្ត សិស្ស-និសិ្សត តាមបណ្ដាសាកលវិទ្យាល័យ និងវិទ្យាស្ថានអប់រំក្នុងខេត្តសៀមរាបសរុបចំនួន៨៥នាក់។ លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកអគ្គរាជទូតគណៈប្រតិភូពិសេសរាជរដ្ឋាភិបាលអង់គ្លេសដែលតែងតែជួយជ្រោមជ្រែងលើវិស័យអបរំ សុខាភិបាល និងវិស័យអាទិភាពពាក់ព័ន្ធ ជាច្រើនទៀត។

លោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេស បានថ្លែងថាការទៅសិក្សានៅប្រទេសអង់គ្លេស គឺស្មើនឹងការទទួលបានការសិក្សាលំដាប់ពិភពលោកនៅឯគ្រឹះស្ថានអប់រំដ៏មានឈ្មោះបោះសំលេងក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំងដប់ក្នុងពិភពលោកមានសាកលវិទ្យាល័យកំពូលដល់ទៅបីឯណោះដែលមានទីតាំងនៅប្រទេសអង់គ្លេស។ អង់គ្លេសជាប់ចំណាត់ថ្នាក់លេខពីរក្នុងពិភពលោក លើផ្នែកវិទ្យាសាស្ត្រ និងស្រាវជ្រាវ ហើយ៥៤ភាគរយ នៃលទ្ធផលការងារដែលកើតចេញពីវិស័យទាំងពីរនេះគឺសុទ្ធតែនាំមុខគេក្នុងពិភពលោក។ ការសិក្សានៅប្រទេសអង់គ្លេស ក៏ជួយពង្រីកឱកាសទទួលបានការងាររបស់អ្នកទាំងអស់គ្នាផងដែរ។

លោកស្រី បានបន្ដថា លទ្ធផលស្ថិតិលំដាប់ពិភពលោកជាច្រើន បានបង្ហាញឱ្យឃើញជាបន្តបន្ទាប់ថា សញ្ញាបត្រពីប្រទេសអង់គ្លេស សុទ្ធតែទទួលបានការវាយតម្លៃខ្ពស់នៅទូទាំងពិភពលោកទាំងមូលតែម្ដង។ អង់គ្លេស ស្ថិតក្នុងចំណោមប្រទេសកំពូលទាំងប្រាំលើពិភពលោក លើផ្នែកសហការរវាងក្រុមហ៊ុន និងសាកលវិទ្យាល័យ។ កត្តានេះជួយផ្ដល់ឱកាសកាន់តែខ្ពស់ សម្រាប់ឱ្យនិស្សិតដែលបញ្ចប់ការសិក្សា អាចទទួលបានការងារធ្វើ និងឱកាសការងារល្អៗ ជាច្រើនជាហេតុនាំឱ្យនិស្សិតនោះមានប្រៀបជាងនិស្សិតដទៃនៅក្នុងទីផ្សារការងារទាំងក្នុងស្រុក និងអន្តរជាតិ៕

អត្ថបទទាក់ទង