ខ្មែរប៉ុស្ដិ៍ Close

ទីបំផុតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ឌី វិជ្ជា ដាក់ពាក្យប្តឹងលោក សម រង្ស៉ី ទៅកាន់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩ ឯកសារ 70
ទីបំផុតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ឌី វិជ្ជា ដាក់ពាក្យប្តឹងលោក សម រង្ស៉ី ទៅកាន់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង ទីបំផុតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ឌី វិជ្ជា ដាក់ពាក្យប្តឹងលោក សម រង្ស៉ី ទៅកាន់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង

នេះជាលើកដំបូងហើយដែលប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងលោកឌីវិជ្ជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិនិងជាកូនប្រុសនៃសពលោកហុកឡងឌីបានដាក់ពាក្យបណ្តឹងជាផ្លូវការប្តឹងលោកសមរង្ស៉ីអតីតមេដឹកនាំបក្សប្រឆាំងនៅកម្ពុជាពីបទ«បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល» ទៅកាន់តុលាការទីក្រុងប៉ារីសប្រទេសបារាំងនៅថ្ងៃទី២០ខែសីហាឆ្នាំ២០១៩។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់មេធាវីជនជាតិបារាំងការពារក្តីឲ្យសម្តេចតេជោហ៊ុនសែននិងលោកឌីវិជ្ជាដែលនៅថ្ងៃនេះ។

ការដាក់ពាក្យប្តឹងចំនួន២ដាច់ដោយឡែកពីគ្នាទៅកាន់តុលាការបារាំងជាលើកទី១នេះ, លោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងលោកឌីវិជ្ជាបានពឹងពាក់ប្រើប្រាស់មេធាវីជនជាតិបារាំងចំនួន៣រូបដែលសុទ្ធសឹងតែជាមេធាវីល្បីៗប្រចាំនៅប្រទេសបារាំងទី១៖លោកមេធាវីBrosselet, ទី២៖លោកមេធាវីDoyez និងទី៣៖លោកមេធាវីLeick

ការសម្រេចដាក់ពាក្យបណ្តឹងពីសំណាក់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនទៅកាន់តុលាការប្រទេសបារាំងធ្វើឡើងបន្ទាប់ពីលោកសមរង្ស៉ីបានអះអាងដោយមួលបង្កាច់ថា៖() លោកនាយករដ្ឋមន្ត្រីបានសម្លាប់ឬជាមេក្លោងឲ្យគេសម្លាប់លោកហុកឡងឌី() លោកហ៊ុនសែនបានបញ្ជាឲ្យសម្លាប់លោកជាវិជ្ជានិងចុងក្រោយ() លោកហ៊ុនសែនបានភូតកុហកអំពីមូលហេតុនៃការស្លាប់របស់លោកហុកឡងឌីដោយកុហកថាឧទ្ធម្ភាគចក្រដែលក្នុងនោះលោកហុកឡងឌីបានទទួលមរណភាពគឺត្រូវរន្ទៈបាញ់ខណៈដែលបុគ្គលសមរង្ស៉ីអះអាងថាឧទ្ធម្ភាគចក្រនេះត្រូវបានផ្ទុះដោយគ្រាប់បែកដែលបានដាក់បង្កប់នៅក្នុងនោះ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់មេធាវីបារាំងដែលការពារក្តីជូនលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានរៀបរាប់បញ្ជាក់យ៉ាងដូច្នេះថា៖

«សម្តេចតេជោហ៊ុនសែនបានដាក់ពាក្យប្តឹងបុគ្គលសមរង្ស៉ីចំពោះសារដែលបុគ្គលនេះបានដាក់ផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួននិងសំដីដែលបុគ្គលនេះបាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិកភាសាខ្មែរ(VOA) ដែលនៅក្នុងនោះបុគ្គលសមរង្ស៉ីបានធ្វើការចោទប្រកាន់យ៉ាងឆ្កួតលីលានិងធ្ងន់ធ្ងរចំពោះសម្តេចតេជោហ៊ុនសែន។បុគ្គលសមរង្ស៉ីបានអះអាងដោយមួលបង្កាច់ថា៖

() សម្តេចតេជោបានសម្លាប់ឬជាមេក្លោងឲ្យគេសម្លាប់ឯកឧត្តមហុកឡងឌី

() សម្តេចតេជោបានបញ្ជាឲ្យសម្លាប់លោកជាវិជ្ជានិងចុងក្រោយ

() សម្តេចតេជោបានភូតកុហកអំពីមូលហេតុនៃការស្លាប់របស់ឯកឧត្តមហុកឡងឌីដោយកុហកថាឧទ្ធម្ភាគចក្រដែលក្នុងនោះឯកឧត្តមហុកឡងឌីបានទទួលមរណភាពគឺត្រូវរន្ទៈបាញ់ខណៈដែលបុគ្គលសមរង្ស៉ីអះអាងថាឧទ្ធម្ភាគចក្រនេះត្រូវបានផ្ទុះដោយគ្រាប់បែកដែលបានដាក់បង្កប់នៅក្នុងនោះ។ទាំងនេះជាការចោទប្រកាន់បែបបរិហារកេរ្តិ៍ដែលត្រូវបានផ្សព្វផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់បុគ្គលសមរង្ស៉ី។

តាមមនសិការនិងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួននិងនយោបាយរបស់សម្តេចតេជោដែលតែងតែអន់ឱននិងអនុគ្រោះសណ្តោសប្រណីចំពោះជនរួមជាតិរបស់សម្តេច, សម្តេចតេជោមិនចង់ប្តឹងបុគ្គលសមរង្ស៉ីនោះទេប៉ុន្តែការចោទប្រកាន់ខាងលើនេះគឺមិនអាចអត់ឱនឲ្យបានជាដាច់ខាតនិងជាមូលហេតុដែលនាំឲ្យសម្តេចតេជោបានសម្រេចចិត្តប្តឹងបុគ្គលម្នាក់ដែលជាជនរួមជាតិរបស់សម្តេច។តុលាការបារាំងនឹងត្រូវធ្វើការវិនិឆ្ឆ័យថា «ករណីនេះគឺជាការរំលោភបំពានលើដែននៃសេរីភាពបញ្ចេញមតិ»

ចំណែកការដាក់ពាក្យបណ្តឹងរបស់លោកឌីវិជ្ជាកូនប្រុសនៃសពលោកហុកឡងឌីនិងជាកូនប្រសាររបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនទៅកាន់តុលាការប្រទេសបារាំងធ្វើឡើងបន្ទាប់ពីលោកសមរង្ស៉ីបានអះអាងចោទប្រកាន់លោកឌីវិជ្ជាដោយបំពាននិងខុសស្រឡះថាលោកឌីវិជ្ជាបានជឿជាក់ថាឪពុករបស់គាត់ត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុនសែនសម្លាប់ហើយបុគ្គលសមរង្ស៉ីអះអាងមួលបង្កាច់លោកឌីវិជ្ជាមានចេតនាសងសឹកចំពោះការសម្លាប់ឪពុករបស់ខ្លួនហើយអះអាងទៀតថាលោកឌីវិជ្ជានឹងរៀបចំផែនការសងសឹកដោយរួមដៃជាមួយមន្រ្តីក្រសួងមហាផ្ទៃដែលកំពុងកាន់តំណែង។

សេចក្តីប្រកាសព័ត៌មានរបស់មេធាវីបារាំងការពារក្តីជូនលោកឌីវិជ្ជាបានរៀបរាប់បញ្ជាក់យ៉ាងដូច្នេះថា៖

«ឯកឧត្តមឌីវិជ្ជាបានប្តឹងបុគ្គលសមរង្សីចំពោះសារមួយដែលបុគ្គលនេះបានដាក់ផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន។បុគ្គលសមរង្ស៊ីបានចោទប្រកាន់ឯកឧត្តមឌីវិជ្ជាដោយបំពាននិងដោយខុសស្រឡះថាឯកឧត្តមឌីវិជ្ជាបានជឿជាក់ថាឪពុករបស់គាត់ត្រូវបានសម្តេចតេជោហ៊ុនសែនសម្លាប់។ បុគ្គលសមរង្សីបានអះអាងដោយមួលបង្កាច់ថាឯកឧត្តមឌីវិជ្ជាមានចេតនា «សងសឹក» ចំពោះការសម្លាប់ឪពុករបស់ខ្លួនហើយដើម្បីសម្រេចកិច្ចការនេះឯកឧត្តមឌីវិជ្ជាត្រូវរៀបចំផែនការសងសឹកនេះដោយរួមដៃជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលកំពុងកាន់តំណែង។ឯកឧត្តមឌីវិជ្ជាមិនអាចទទួលយកការទម្លាក់កំហុសបែបបរិហារកេរ្តិ៍នេះបានទេ។បើតាមការពិនិត្យទៅលើពាក្យពេជន៍ដែលបុគ្គលសមរង្សីបានប្រើ ( ពាក្យ «សងសឹក» និង «ផែនការ» ) គឺជាការចោទប្រកាន់ថាឯកឧត្តមពិតជាមានបំណងធ្វើសកម្មភាពដោយខុសច្បាប់ដើម្បីសងសឹកចំពោះឧក្រិដ្ឋកម្មលើឪពុករបស់ខ្លួន។ ការនិយាយចោទប្រកាន់ដោយបុគ្គលសមរង្សីនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតចំពោះកិត្តិយសនិងកិត្តិស័ព្ទរបស់ឯកឧត្តមឌីវិជ្ជាតម្រូវឲ្យឯកឧត្តមដាក់ពាក្យបណ្តឹងទៅតុលាការ»

ពាក់ព័ន្ធនឹងទណ្ឌិតសមរង្ស៉ីបង្ហោះសារលាបពណ៌បំភ្លៃការពិតអំពីរឿងមរណភាពរបស់លោកហុកឡង់ឌីនេះដែរ កាលពីថ្ងៃទី០២ខែកក្កដាឆ្នាំ២០១៩ក្រុមមេធាវីលោកឧបនាយករដ្ឋមន្ត្រីខេងចំនួន៣រូបបានដាក់ពាក្យបណ្តឹងមួយទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីប្តឹងទណ្ឌិតសមរង្ស៉ីមេក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសអំពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

ក្នុងពាក្យបណ្តឹងនេះលោកឧបនាយករដ្ឋមន្ត្រីខេងបានទាមទារឱ្យតុលាការចាត់ការលោកសមរង្ស៉ីទៅតាមផ្លូវច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុតនិងទាមទារសំណងជំងឺចិត្តចំនួន៤ពាន់លានរៀលប្រហាក់ប្រហែលនឹង១លានដុល្លារអាមេរិកចំពោះការញុះញង់របស់លោកសមរង្ស៉ី។

កាលពីថ្ងៃទី០៨ខែកក្កដាឆ្នាំ២០១៩កន្លងទៅលោកខេងឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានបញ្ជាក់ថាការដាក់ពាក្យប្តឹងលោកសមរង្ស៉ីមេក្រុមប្រឆាំងជ្រុលនិយមទៅតុលាការនាថ្មីៗនេះគឺជាបណ្តឹងលើកដំបូងរបស់លោកក្នុង១ឆាកជីវិតនេះ។

ខាងក្រោមជាខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសព័ត៌មានរបស់មេធាវីបារាំងការពារក្តីជូនលោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងលោកឌីវិជ្ជា៖