ខ្មែរប៉ុស្ដិ៍ Close

សិស្សក្រីក្រពុំមានលទ្ធភាពចំនួន ១៣៦នាក់ទទួលបាន​ការឧបត្ថម្ភ សម្រាប់ការហូបចុក និងការស្នាក់នៅក្នុងពេលប្រឡងបាក់ឌុប

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 43
សិស្សក្រីក្រពុំមានលទ្ធភាពចំនួន ១៣៦នាក់ទទួលបាន​ការឧបត្ថម្ភ សម្រាប់ការហូបចុក និងការស្នាក់នៅក្នុងពេលប្រឡងបាក់ឌុប សិស្សក្រីក្រពុំមានលទ្ធភាពចំនួន ១៣៦នាក់ទទួលបាន​ការឧបត្ថម្ភ សម្រាប់ការហូបចុក និងការស្នាក់នៅក្នុងពេលប្រឡងបាក់ឌុប

នាព្រឹកថ្ងៃអាទិត្យទី១៨ ខែសីហា ឆ្នាំ២០១៩ ក្រុមការងាររបស់ក្រុង ស្រុក ដឹកនាំដោយលោក លោក ស្រី អភិបាលនៃគណៈអភិបាលក្រុង ស្រុក បានជួបសំណេះសំណាលព្រមទាំងបានសម្រសម្រួលរកទីកន្លែងស្នាក់នៅបណ្ដោះអាសន្នជូនសិស្សានុសិស្សក្នុងកំឡុងពេលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០ ១៩ ជូនសិស្សក្រីក្រខ្វះលទ្ធភាពនៅតាមបណ្តាក្រុង ស្រុកក្នុងខេត្តសៀមរាប។

ដោយឡែកក្នុងឆ្នាំនេះ ក្រោមការចង្អុលបង្ហាញរបស់លោកអភិបាល នៃគណៈអភិបាកខេត្តបានឱ្យលោក លោកស្រី អភិបាលក្រុង ស្រុករៀបចំកន្លែងស្នាក់នៅ ហូបចុកនិងឧបត្ថម្ភថវិកាជូនសិស្សានុសិស្សដែលខ្វះលទ្ធភាពដូចខាងក្រោម៖
១-​ សិស្សានុសិស្សមកពីក្រុងសៀមរាបចំនួន ២ ៧៧៣ នាក់ ស្រី ១ ៥៣៩នាក់ ពុំមានការស្នើសុំការសម្របសម្រួលមកក្រុង ដោយបេក្ខជនស្នាក់នៅដោយខ្លួនឯង។
២- សិស្សានុសិស្សមកពីស្រុកពួក ចំនួន ០១នាក់ ក្នុងចំណោមបេក្ខជនចំនួន៨៨១នាក់ បានស្នាក់នៅផ្ទះសំណាក់ សាយវ៉ក(Side Walk)។
៣- សិស្សានុសិស្សមកពីស្រុកវ៉ារិន សរុបចំនួន ០៥នាក់ ស្រី ៤នាក់ បានស្នាក់នៅសណ្ឋាគារអប្សរាឌ្រីម និងទទួលបានថវិកាចំនួន ៣០ម៉ឺន ក្នុងចំណោមបេក្ខជនចំនួន១៧៤នាក់។
៤- សិស្សានុសិស្សមកពីស្រុកស្វាយលើ សរុបចំនួន ០៦នាក់ ស្រី ៥នាក់ បានស្នាក់នៅផ្ទះសំណាក់មិត្តល្អ ១នាក់និងស្នាក់នៅជាមួយអាណាព្យាបាលផ្ទាល់ និងផ្ទះសំណាក់អ៊ុយ ដារា អ៉ិន និងទទួលថវិកាពីស្រុកនិងសសយកក្នុងម្នាក់ៗ​ ៤៦ម៉ឺន​ ក្នុងចំណោមបេក្ខជនចំនួន៧១នាក់។
៥- សិស្សានុសិស្សមកពីស្រុកសូទ្រនិគម សរុបចំនួន ២៣នាក់ ហើយអង្គការCWCC ឧបត្ថម្ភថវិកា ៣២ ដុល្លារក្នុងម្នាក់ៗ ក្នុងចំណោមបេក្ខជនចំនួន៥២៩នាក់។
៦- សិស្សានុសិស្សមកពីស្រុកជីក្រែង សរុបចំនួន ១៤ នាក់ ស្រី ១២នាក់ បានស្នាក់នៅផ្ទះសំណាក់ម៉ុង ប៉ាវប៉ាវ ក្នុងចំណោមបេក្ខជនសរុបចំនួន៣៦៨ស្រី។
៧- សិស្សានុសិស្សមកពីស្រុកក្រឡាញ់ សរុបចំនួន ១៩៧នាក់ ស្រី ១០៨នាក់ ពុំមានការស្នើសុំមកស្រុក ដោយបេក្ខជនស្នាក់នៅដោយខ្លួនឯង។
៨- សិស្សានុសិស្សមកពីស្រុកបន្ទាយស្រី សរុបចំនួន ២០១នាក់ ស្រី ១៦០នាក់ ពុំមានការស្នើសុំមកស្រុក ដោយបេក្ខជនស្នាក់នៅដោយខ្លួនឯង។
៩- សិស្សានុសិស្សមកពីស្រុកប្រាសាទបាគង សរុបចំនួន ១នាក់ បានស្នាក់នៅផ្ទះលោកយាយរបស់គាត់ផ្ទាល់ ហើយរដ្ឋបាលស្រុកបានឧបត្ថម្ភ ៣០ម៉ឺនរៀល ក្នុងចំណោមបេក្ខជនសរុប៦៦០នាក់។
១០- សិស្សានុសិស្សមកពីស្រុកអង្គរជុំ សរុបចំនួន ៥នាក់ បានស្នាក់នៅផ្ទះសំណាក់ក្បែរមណ្ឌលប្រឡង។
១១- សិស្សានុសិស្សមកពីស្រុកស្រីស្នំ សរុបចំនួន ២០៩ នាក់ ស្រី ១០២នាក់ បានស្នាក់នៅផ្ទះបងប្អូន។
១២- សិស្សានុសិស្សមកពីស្រុកអង្គរធំសរុបចំនួន ៨១ នាក់ បានស្នាក់នៅសណ្ឋាគារអង្គរ និងផ្ទះសំណាក់អេឡែនហូម។

សូមបញ្ជាក់ផងដែរថាក្នុងឆ្នាំសិក្សា២០១៨ ២០១៩នេះ ខេត្តសៀមរាប មានបេក្ខជនសរុបចំនួន ៨ ៤២៨នាក់ ស្រី ៤ ៦៨៩នាក់ ក្នុងនោះបេក្ខជនស្វៃរិន និងបំពេញវិជ្ជា ១ ៥៨៥នាក់ ស្រី ៨៤៤នាក់ និងបេក្ខជនសាលាឯកជន ៣៥២នាក់ ស្រី ១៧៤នាក់ ហើយមានមណ្ឌលប្រឡង ១៣មណ្ឌល ស្មើនឹង ១៣០បន្ទប់។

សម្រាប់រយៈពេលនៃដំណើរការប្រឡងនេះ​សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានជួយសម្រួលទីតាំងទុកកង់ម៉ូតូដោយឥតគិតថ្លៃ នៅតាមមណ្ឌលប្រឡងទាំង១៣ក្នុងក្រុងសៀមរាប៕

អត្ថបទទាក់ទង