ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ បើកវគ្គបណ្តុះបណ្តាល ការគ្រប់គ្រងវិស័យបរិស្ថាន និងធនធានធម្មជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 33
រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ បើកវគ្គបណ្តុះបណ្តាល ការគ្រប់គ្រងវិស័យបរិស្ថាន និងធនធានធម្មជាតិ រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ បើកវគ្គបណ្តុះបណ្តាល ការគ្រប់គ្រងវិស័យបរិស្ថាន និងធនធានធម្មជាតិ

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ បានថ្លែងថា ដើម្បីរួមចំណែកក្នុងដំណើរឆ្ពោះទៅរកការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាព គឺជារឿងចាំបាច់មួយ។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបណ្តុះបណ្តាល ការគ្រប់គ្រងវិស័យបរិស្ថាន និងធនធានធម្មជាតិ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នាទីស្តីការក្រសួងបរិស្ថាន។

លោករដ្ឋមន្រ្តី បានបន្តថា បច្ចុប្បន្នក្រៅពីបានធ្វើទំនើប​កម្មក្រសួង ក្រសួងបរិស្ថាន បានកំពុងអនុវត្តនូវប្រព័ន្ធរដ្ឋបាលទំនើប និងការលើកកម្ពស់សមត្ថភាពមន្រ្តីជាថ្នាក់ដឹកនាំ និងមន្រ្តីជំនាញបច្ចេកទេសតាមរយៈការបណ្តុះបណ្តាលផ្សេងៗក្នុងក្របខណ្ឌផ្ទៃក្នុង និងខាងក្រៅ ជាមួយវាគ្មិនជំនាញៗ ប្រកបដោយគុណវឌ្ឍ។

ថ្លែងនៅក្នុងឱកាសបើកសន្ទកថាបើកវគ្គបណ្តុះបណ្តាលនេះ លោករដ្ឋមន្រ្តីក៏បានផ្តល់នូវអនុសាសន៍គន្លឹះទាក់ទងនឹងបច្ចុប្បន្នភាពនយោបាយលើសកលលោក សាវតាប្រវត្តិសាស្រ្តកម្ពុជា និងចក្ខុវិស័យឆ្នាំ២០៥០ ដែលរាជរដ្ឋាភិបាលបានដាក់ចេញរួមមាន៖

១- ធានាអោយបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ
២- បង្កើនការងារធ្វើជូនប្រជាជនកម្ពុជា ជាពិសេសស្រទាប់យុវជន
៣- សំដៅកាត់បន្ថយភាពក្រីក្រអោយស្ថិតក្រោម១០% និងធ្វើយ៉ាងណាកាត់បន្ថយគំលាតរវាងអ្នកមាន ធម្យម និងក្រីក្រ
៤- ពង្រឹងអភិបាលកិច្ច និងគ្រប់គ្រង សំដៅកសាងធន ធានមនុស្ស និងរដ្ឋបាលទំនើប ។

ទាក់ទងនឹងវគ្គបណ្តុះបណ្តាលនេះ លោក សុខ គាង អនុរដ្ឋលេខាធិការទទួលបន្ទុកបណ្តុះបណ្តាល បានមានប្រសាសន៍អោយដឹងថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងកសាង និងពង្រឹងសមត្ថភាព មន្ត្រីរាជការវ័យក្មេងដែលបានប្រឡងជាប់ក្របខណ្ឌថ្មីរបស់ក្រសួងបរិស្ថានជារៀងរាល់ឆ្នាំ ឱ្យមានមូលដ្ឋានគ្រឹះនិងចំណេះដឹង ចំណេះធ្វើការងារគ្រប់គ្រងវិស័យបរិស្ថាន ក៏ដូចជាឆ្លើយតបនឹងការកែទម្រង់លើវិស័យ កសាង និងអភិវឌ្ឍន៍ធនធានមនុស្សដែលជាទំពាំងស្នងឬស្សី ដើម្បីរួមចំណែកអនុវត្តការងាររបស់ក្រសួង និងអភិវឌ្ឍប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគតឱ្យទទួលបានប្រសិទ្ធភាពនិងប្រសិទ្ធផល ខ្ពស់។

វគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងបរិស្ថាន​ និងធនធានធម្មជាតិ ដែលក្រសួងកំពុង រៀបចំក្នុងថ្ងៃនេះ ត្រូវបានចាត់ទុកជាធាតុចូលយ៉ាងសំខាន់ក្នុងការធ្វើទំនើបកម្មស្ថាប័នរបស់ក្រសួង ដើម្បី ប្រែក្លាយជារដ្ឋបាលទំនើប សំដៅឈានទៅសម្រេច គោលបំណងគោលនយោបាយ នៃកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះនិងការគ្រប់ គ្រងធនធានធម្មជាតិឱ្យមាននិរន្តភាព។ ជាការពិតណា ស់ ការកសាង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការវ័យក្មេងជាថ្នាលបណ្ដុះនូវធនធានមនុស្សសម្រាប់ជាអ្នកបន្តវេនក្នុងកិច្ច អភិវឌ្ឍន៍ និងវឌ្ឍនភាពសង្គមនៃប្រទេ សជាតិ ក៏ដូចជាការផ្ដល់មូលដ្ឋានគ្រឹះសម្រាប់មន្ត្រីរាជការក្របខណ្ឌថ្មី ឱ្យបានយល់ដឹងអំពីគោលនយោ បាយ ផែនការយុទ្ធសាស្ត្រ ផែនទីឯកភាពការងារ រចនា សម្ព័ន្ធរបស់ក្រសួងរចនាសម្ព័ន្ធរបស់មន្ទីរបរិស្ថានរាជធានី ខេត្ត ការងារយេនឌ័រ និងការងារស្នូលរបស់ ក្រសួងទាំងមូលឱ្យកាន់តែច្បាស់ និងស៊ីជម្រៅបន្ថែមទៀត។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ (ជំនាន់ទី៣) មានរយៈ ពេល១៧ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ដល់មន្ត្រីរាជការសរុបចំនួន៧១រូប ជាមន្ត្រីក្របខ័ណ្ឌ ឆ្នាំ ២០១៨ ទីស្ដីការក្រសួងបរិស្ថាន មន្ត្រីក្របខ័ណ្ឌឆ្នាំ២០១៦ថ្នាក់រាជធានី ខេត្ត និងមន្ត្រីឧទ្យានុរក្សថ្នាក់ខេត្តឆ្នាំ២០១៧ រៀបចំដោយអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងបរិស្ថាន ដោយមានប្រធានបទចំនួន៨ និងប្រធានបទរងចំនួន ៣៨៕

អត្ថបទទាក់ទង