តើបងប្អូនត្រៀមខ្លួនហើយឬនៅសម្រាប់សង្ក្រាន្តឆ្នាំថ្មី
មហាសង្ក្រាន្ត ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ គ.ស ២០១៨ ម.ស ១៩៤០ ចុ.ស ១៣៨០ សង្ក្រាន្តឆ្នាំនេះនិងចូលមកនៅថ្ងៃសៅ ១៤ រោច ខែចែត្រ ត្រូវនិងថ្ងៃទី១៤ ខែមេសា គ.ស ២០១៨ វេលាម៉ោង ៩ និង ១២នាទីព្រឹក ទេ
https://youtu.be/ZKuR15lI_JI
ពធីតាដែលនឹងចូលមកបំរើមនុស្សលោកគឺ ព្រះនាង មហោទរាទេវី បុត្រីទី៧ នៃកបិលមហាព្រហ្ម តំណាងឱ្យថ្ងៃសៅរ៍ មានផ្កាត្រកៀត សៀតនៅព្រះកាណ៌ ភក្សាហារ សត្វទ្រាយ ព្រះហស្ថស្ដាំ កងចក្រ ព្រះហស្ដឆ្វេង ត្រីសូល៍ គង់លើម្យូរ៉ា ឬសត្វក្ងោក
វារៈមហាសង្ក្រាន្ត ថ្ងៃសៅរ៍ ១៤រោច ខែ ចែត្រ
ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស២០១៨
វេលាម៉ោង ០៩: ១២ នាទី ព្រឹក ជាថ្ងៃចូលឆ្នាំច សំរឹទ្ធិស័ក
វារៈវ័នបត
ថ្ងៃអាទិត្យ ១កើត ខែពិសាខ
ត្រូវនឹងថ្ងៃទី១៥ ខែ មេសា គ.ស ២០១៨
វារៈឡើងស័ក ថ្ងៃច័ន្ទ ២កើត ខែពិសាខ
ត្រូវនឹងថ្ងៃទី១៦ ខែ មេសា គ.ស ២០១៨
វេលាម៉ោង ១២:៥៩នាទី ២៤ វិនាទី
គម្រប់ជាសង្ក្រាន្តបីថ្ងៃ