ខ្មែរប៉ុស្ដិ៍ Close

នៅថ្ងៃសុក្រខាងមុខនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីជាធម្មតា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 37
នៅថ្ងៃសុក្រខាងមុខនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីជាធម្មតា នៅថ្ងៃសុក្រខាងមុខនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីជាធម្មតា

នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការដោយបានបញ្ជាក់ថា មកទល់ថ្ងៃនេះ សុខភាពរបស់លោកដែលបានគ្រេចស្មាកាលពីពេលមុននោះ ក៏កាន់តែល្អប្រសើររឹងមាំមានកម្លាំងថាមពលពេញលេញក្នុងការបំពេញការងារជូនជាតិ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមនៅក្នុងបណ្តាញសង្គមហ្វេស៊បុកថា នៅថ្ងៃសុក្រទី២ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ លោកនឹងដឹកនាំប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គដូចធម្មតា ហើយលោកក៏សូមអរគុណសារជាថ្មីដល់បងប្អូនជនរួមជាតិដែលបានជូនពរលោកនិងនៅជាមួយលោកបន្តថែក្សាការពារសន្តិភាពដើម្បីប្រទេសជាតិយើងមានឱកាសអភិវឌ្ឍន៍កាន់តែរីកចម្រើនទៅមុខទៀត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏សូមជូនពរបងប្អូនជនរួមជាតិមានលាភជ័យ និងសំណាងល្អទាំងអស់គ្នា ជាពិសេសនៅក្នុងថ្ងៃឧបោសថសីលនេះផងដែ៕

អត្ថបទទាក់ទង