ខ្មែរប៉ុស្ដិ៍ Close

​វិធីការពារ​គណនី Facebook ពី Hacker ដែលអ្នកមិនគួររំលង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩ បច្ចេកវិទ្យា 61
​វិធីការពារ​គណនី Facebook ពី Hacker ដែលអ្នកមិនគួររំលង ​វិធីការពារ​គណនី Facebook ពី Hacker ដែលអ្នកមិនគួររំលង

ដោយ​សង្កេត​ឃើញ​ថា​ថ្មីៗ​នេះ មាន​គណនី Facebook មួយ​ចំនួន​ធំ​ត្រូវ​រង​ការ​ជ្រៀត​ចូល​ប្រើ​ប្រាស់​ដោយ​ខុស​ច្បាប់​ពី​សំណាក់​ជន​អនាមិក​ (Hacker) និង​បាន​ប្រើ​ប្រាស់​គណនី​ទាំង​នោះ​ទាញ​យក​ផល​ប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុ ឬ​ប្រើប្រាស់​ក្នុង​ការ​ប្រព្រឹត្តិ​អំពើ​ល្មើស​ច្បាប់​ជាតិ​ផង​ដែរ​នោះ ក្រុម​ការងារ​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​ នៃ​ក្រសួង​មហាផ្ទៃ បាន​បង្ហាញ​វិធីសាស្ត្រ​មួយ​ចំនួន​ដូច​ខាង​ក្រោម ដើម្បី ការពារ និង​បង្កើន​សុវត្ថិភាព​គណនី Facebook ៖

១. ពិនិត្យ​មើល​នៅ​ត្រង់​ចំនុច “Where You’re Logged In” ដើម្បី​ផ្ទៀងផ្ទាត់​ទីតាំង​ឧបករណ៍​កំពុង​ប្រើប្រាស់​គណនី Facebook របស់​អ្នក។

២. បើក​ដំណើរ​ការ​មុខងារ​សុវត្ថិភាព “Two-Factor Authentication” ដើម្បី​ផ្ទៀងផ្ទាត់​លេខ​សម្ងាត់​ PIN បន្ថែម​លើ​ Password ដែល​អ្នក​កំពុង​ប្រើ នៅ​ពេល Login ពី​ឧបករណ៍​ថ្មី​ណា​មួយ។ លេខ​សម្ងាត់ PIN របស់​មុខងារ “Two-Factor Authentication” អាច​ភ្ជាប់​ជា​មួយ Token Key ឬ Authentication App របស់ Google ឬ​លេខទូរសព្ទ។

៣. ប្រើ​ប្រាស់​លេខ​សម្ងាត់ ដែល​មាន​តួ​អក្សរ (អក្សរ​តូច ធំ) លេខ និង​និមិត្ត​សញ្ញា លើស​ពី ៨ ខ្ទង់។

៤. បើក​មុខងារ “Get alerts about unrecognized logins” ដើម្បី​ទទួល​បាន​ការ​ជូន​ដំណឹង​សុវត្ថិភាព​នៅ​ពេល​មាន​ការ​ព្យាយាម Login ចូល​ប្រើប្រាស់​គណនី​ Facebook របស់​អ្នក។

៥. ធ្វើ​ការ​ត្រួត​ពិនិត្យ​លើ​មុខងារ “Authorized Logins” ដើម្បី​ពិនិត្យ​ឧបករណ៍​ដែល​បាន Login ចូល​គណនី Facebook របស់​អ្នក និង​ធ្វើការ Remove ប្រសិន​បើ​គិត​ថា​មិន​មែន​ជា​អ្នក (សូម​មេត្តា​អនុវត្ត​ចំនុចទី២ និងទី៣)។

៦. ប្រើ​ប្រាស់​ឈ្មោះ​ពិត ដូច​ទៅ​នឹង Passport ឬ​អត្តសញ្ញាណប័ណ្ណ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ទាញ​យក​គណនី Facebook មក​វិញ ក្នុង​ករណី​ត្រូវ​បាន​លួច​យក​ទៅ​ប្រើប្រាស់​ដោយ​ជនអនាមិក។

៧. រក្សា​ការ​សម្ងាត់ នៃ​លេខទូរសព្ទ និង​គណនី​​អ៊ីម៉ែល ដែល​បាន​ត​ភ្ជាប់​ជា​មួយ​គណនី Facebook របស់​អ្នក ដោយ​ប្រើ​ប្រាស់​មុខងារ “Who should see this?” ហើយ​ជ្រើស​រើស​យក “Only me” នៅ​ត្រង់​មុខងារ “How People Find and Contact You”។

៨. សូម​ធ្វើ​ការ​ត្រួតពិនិត្យ ឬ​ពិចារណា​មុន​ពេល​ចុច​លើ​តំណ​ភ្ជាប់ (Link) ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ។

៩. សូម​មេត្តា​ប្រុងប្រយ័ត្ន និង​គួរ​ជៀសវាង​ការ​ប្រើប្រាស់​គណនី Facebook របស់​អ្នក ភ្ជាប់​ជា​មួយ​កម្មវិធី​ផ្សេងៗ (ឧទាហរណ៍៖ កម្មវិធី​ទស្សន៍ទាយ កម្មវិធី​ហ្គេម ។ល។) ដែល​គ្មាន​ប្រភព​ច្បាស់​លាស់៕