ខ្មែរប៉ុស្ដិ៍ Close

ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់៖ ការបំផ្លាញសន្តិភាពគឺជាការងាយ តែការស្វែងរក និងការរក្សាសន្តិភាពទើបជាការលំបាក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 36
ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់៖ ការបំផ្លាញសន្តិភាពគឺជាការងាយ តែការស្វែងរក និងការរក្សាសន្តិភាពទើបជាការលំបាក ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់៖ ការបំផ្លាញសន្តិភាពគឺជាការងាយ តែការស្វែងរក និងការរក្សាសន្តិភាពទើបជាការលំបាក

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកថា ការបំផ្លាញសន្តិភាពគឺជាការងាយ តែការស្វែងរក និងការរក្សាសន្តិភាពទើបជាការលំបាក។

ជាមួយគ្នានោះដែរ លោកក៏បានលើកជាឧទាហរណ៍ជាក់ស្តែងថា ចំពោះការបញ្ឆេះសង្គ្រាមនៅតាមបណ្តាប្រទេសមួយចំនួន ដែលនៅតែមិនទាន់អាចបញ្ចប់បានរហូតដល់ពេលបច្ចុប្បន្ន បើទោះជាការប្រយុទ្ធគ្នាបានកើតឡើងអស់ជាច្រើនឆ្នាំ និងបានឆក់យកជីវិតជនស្លូតត្រង់រាប់ម៉ឺនសែននាក់៕

អត្ថបទទាក់ទង