ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ សិទ្ធិមនុស្សទាំងអស់របស់ប្រជាជនកម្ពុជាត្រូវបានលុបបំបាត់ទាំងស្រុងរាប់ទាំងសិទ្ធិរស់រានមានជីវិតនៅក្នុងរបប ប៉ុល ពត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 17
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ សិទ្ធិមនុស្សទាំងអស់របស់ប្រជាជនកម្ពុជាត្រូវបានលុបបំបាត់ទាំងស្រុងរាប់ទាំងសិទ្ធិរស់រានមានជីវិតនៅក្នុងរបប ប៉ុល ពត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ សិទ្ធិមនុស្សទាំងអស់របស់ប្រជាជនកម្ពុជាត្រូវបានលុបបំបាត់ទាំងស្រុងរាប់ទាំងសិទ្ធិរស់រានមានជីវិតនៅក្នុងរបប ប៉ុល ពត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅក្នុងប្រវត្តិសាស្រ្តទំនើបរបស់ខ្លួន កម្ពុជាបានជួបប្រទះនឹងគ្រោះមហន្តរាយដ៏ធំៗមួយចំនួន រួមមាន ការធ្លាក់ចូលទៅក្នុងសង្រ្គាមឥណ្ឌូចិន ក្នុងឆ្នាំ ១៩៧០-១៩៧៥ និងរបប ប៉ុល ពត ក្នុងឆ្នាំ១៩៧០-១៩៧៩ ដែលបានបំផ្លាញដល់ឬសគល់នូវហេដ្ឋារចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ចរបស់ជាតិ។ លោក បានបន្តថា ក្នុងរបបដ៏ឃោរឃៅនោះ សិទ្ធិមនុស្សទាំងអស់របស់ប្រជាជនកម្ពុជា ត្រូវបានលុបបំបាត់ទាំងស្រុងរាប់ទាំងសិទ្ធិរស់រានមានជីវិត។ ថ្វីត្បិតរបបប៉ុល ពត ត្រូវបានបញ្ចប់នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ តែសង្រ្គាមស៊ីវិលនៅក្នុងប្រទេសនៅតែបន្តអូសបន្លាយ។

លោកបានថ្លែងដូចនេះនៅក្នុងឱកាសអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំទៀងទាត់ លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅប្រទេសស្វីស នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ម៉ោងនៅប្រទេសកម្ពុជា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ស្ថិតនៅក្នុងស្ថានភាព «មានសង្រ្គាមផង និងសន្តិភាពផង» កម្ពុជាពេលនោះ បានប្រើប្រាស់ដៃម្ខាងសម្រាប់ការពារប្រទេសពីការវិលត្រឡប់មកវិញនៃអំពើប្រល័យពូជសាសន៍ និងដៃម្ខាងទៀត សម្រាប់កសាងនិងអភិវឌ្ឍប្រទេសឡើងវិញពីចំណុចសូន្យ ក្នុងកាលៈទេសៈដែលមាន ការហ៊ុំព័ទ្ធ និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីខាងក្រៅដោយអយុត្តិធម៌ពីសំណាក់បណ្តាប្រទេស ដែលតែងតែអួតអាងអំពីមនុស្សធម៌ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញនូវសេចក្តីសោមនស្សរីករាយជាអនេគ ដែលបានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤១ ដើម្បីជម្រាបជូនកិច្ចប្រជុំរបស់យើងទាំងមូល អំពីការពិតជាក់ស្តែងដែលកំពុងកើតឡើងនៅកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស សង្គមស៊ីវិល និងលទ្ធិប្រជាធិបតេយ្យ។ លោក បានសង្កត់ធ្ងន់ថា កម្ពុជានៅលើទំព័រសារព័ត៌មាន និងរបាយការណ៍នានា ធៀបនឹងកម្ពុជាពិត មានភាពខុសគ្នា ច្រើនឬពេលខ្លះមានភាពខុសគ្នាស្រឡះតែម្តង៕

អត្ថបទទាក់ទង