ខ្មែរប៉ុស្ដិ៍ Close

ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ ៖​ ភ្នាក់ងារ​សន្តិសុខ​ឯកជន​បាន​ចូលរួម​ ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 45
ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ ៖​ ភ្នាក់ងារ​សន្តិសុខ​ឯកជន​បាន​ចូលរួម​ ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ ៖​ ភ្នាក់ងារ​សន្តិសុខ​ឯកជន​បាន​ចូលរួម​ ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ អគ្គស្នងការ​រង​ នគរបាល​ជាតិ​ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្ដិសុខ​ បាន​មាន​ ប្រសាសន៍​ថា​ ភ្នាក់ងារ​សន្តិសុខ​ឯកជន​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ ក្នុង​ការ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ ហើយ​មិនតែប៉ុណ្ណោះ​ ពួក​គាត់​មាន​តួនាទី​ជា​កម្លាំង​ជំនួយ​ ដ៏​សំខាន់​ដល់​អាជ្ញា​ធរមាន​សមត្ថ​ កិច្ច​ផង​ដែរ​ខណៈ​កងកម្លាំង​សមត្ថកិច្ច​មិន​បាន​ដាក់​គ្រប់​ទីកន្លែង​នោះ​ ។​

​ការ​លើក​ឡើង​របស់​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ គឺ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ កម្មវិធី​បើក​វគ្គ​បណ្តុះបណ្តាល​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្តិសុខ​ឯកជន​លើក​ទី​២​ នា​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០១៨​នេះ​ នៅ​សណ្ឋាគារ​ឌី​វិត​ ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​ដោយ​មាន​តំណាង​ក្រុមហ៊ុន​សន្តិសុខ​ ឯក​ប្រមាណ​ជិត​ពីរ​រយ​នាក់​ចូលរួម​ ។​

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ បាន​ថ្លែង​ថា​«​ ក្រុមហ៊ុន​សន្តិសុខ​ ទាំងអស់​ ត្រូវ​តែ​ជ្រាប​គ្រប់​គ្នា​ថា​ សន្តិសុខ​ឯកជន​ពុំ​មែនមាន​តួនាទី​ ត្រឹមតែ​ជា​អ្នក​ការពារ​ទ្រព្យសម្បត្តិ​ឯកជន​ ឬ​ក៏​សហគ្រាស​គ្រឹះស្ថាន​ ឯកជន​ប៉ុណ្ណោះ​ទេ​ តែ​ក៏​មាន​កាតព្វកិច្ច​ចូលរួម​ការពារ​សាធារណៈ​ សន្តិសុខ​សង្គម​ និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​ ជា​ពិសេស​ មាន​តួនាទី​ជា​កម្លាំង​ជំនួយ​ដ៏​សំខាន់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​»​ ។​
​ឯកឧត្តម​ឧត្តមសេនីយ៍ឯក​បាន​បន្ត​ទៀត​ថា​ ព្រះរាជាណាចក្រ​កម្ពុជា​ មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ និង​បញ្ញាញាណ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ទទួល​បាន​ សុខ​សន្តិភាព​ ស្ថិរភាព​សង្គម​។​ ហេតុនេះ​បាន​ធ្វើ​ឲ្យ​ទាក់ទាញ​អ្នក​ វិនិយោគ​ជា​ច្រើន​មក​បណ្តាក់ទុន​ស្ទើរ​គ្រប់​វិស័យ​ ។​ ក្នុង​នោះ​វិស័យ​ សន្តិសុខ​ឯកជន​ គឺជា​វិស័យ​ដ៏​សំខាន់​មួយ​ដែល​ត្រូវ​ចូលរួម​ចំណែក​ យ៉ាង​សកម្ម​ក្នុង​ការ​ថែរក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​ ទ្រព្យសម្បត្តិ​ សុវត្ថិភាព​ អាយុជីវិត​ ជូន​ប្រជាពលរដ្ឋ​ អ្នក​វិនិយោគ​ ភ្ញៀវ​ទេស​ ចរណ៍​ជាតិ​ អន្តរជាតិ​ផង​ ។​

​ហេតុ​ដូច្នេះ​ហើយ​ ទើប​រាជរដ្ឋាភិបាល​ ជា​ពិសេស​ក្រសួងមហាផ្ទៃ​ តែងតែ​យកចិត្តទុកដាក់​ជម្រុញ​ និង​លើកទឹកចិត្ត​ដល់​វិស័យ​សន្តិសុខ​ ឯកជន​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​ទទួល​បាន​ទំនុកចិត្ត​ក្នុង​ការ​ប្រកប​ អាជីវកម្ម​របស់​ខ្លួន​ដោយ​សុខ​ស្ថិរភាព​ និង​និ​ត្យា​នុ​កូ​ល​ភាព​។

​ជាក់​ស្តែក​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​បង្កើត​នាយកដ្ឋាន​គ្រប់​ គ្រង​សន្តិសុខ​ឯកជន​ កាលពី​ឆ្នាំ​២០១៦​ កន្លង​ទៅ​នេះ​ គឺ​ដើម្បី​គ្រប់គ្រង​ គាំពារ​សហការ​ និង​ផ្តល់​និ​ត្យា​នុ​កូ​ល​ភាព​ដល់​ក្រុមហ៊ុន​ផ្តល់​សេវា​ សន្តិសុខ​ឯកជន​ និង​សហគ្រាស​គ្រឹះស្ថាន​ ដែល​ប្រើប្រាស់​សន្តិសុខ​ ឯកជន​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ ។​
​ឯកឧត្តម​បាន​បន្ត​ទៀត​ថា​ ស្តែង​ចេញពី​ការ​យកចិត្តទុកដាក់​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​យើង​ទាំងអស់​គ្នា​បាន​ជួបជុំ​គ្នា​នៅ​ទី​នេះ​ ក្នុង​ពិធី​បើក​វគ្គ​បំប៉ន​ ជំនាញ​ភ្នាក់ងារ​សន្តិសុខ​ឯកជន​នា​ឱកាស​នេះ​ ។​ ដោយ​យោង​តាម​ស្មារតី​ សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ​ និង​ពិនិត្យ​ឃើញ​ថា​ភ្នាក់ងារ​សន្តិសុខ​ ឯកជន​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ថែរក្សា​សន្តិសុខ​សណ្តាប់​ ធ្នាប់​ ទ្រព្យសម្បត្តិ​ សុវត្ថិភាព​ អាយុជីវិត​ ជូន​ប្រជា​ពក​រដ្ឋ​ អ្នក​វិនិយោគ​ ភ្ញៀវ​ទេសចរណ៍​ជាតិ​ អន្តរជាតិ​ ។​

​ឯកឧត្តម​បាន​បន្ត​ទៀត​ថា​ ការ​បើក​វគ្គ​បណ្តុះបណ្តាល​នេះ​គឺ​មិនមែន​ មើលងាយ​សមត្ថភាព​ដល់​បងប្អូន​ដែល​ជា​សន្តិសុខ​ឯកជន​នោះ​ទេ​ គឺ​ ធ្វើ​ឡើង​ដើម្បី​បង្កើន​សមត្ថភាព​ដល់​ពួក​គាត់​បន្ថែម​ទៀត​ ទាំង​ជំនាញ​ ការពារ​ និង​គ្រប់គ្រង​ស្ថានភាព​ផ្សេងៗ​ ដែល​កើតឡើង​ជាយថាហេតុ​ ណាមួយ​ ។

​​ក្នុង​នោះ​ដែរ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ លឹ​ម​ សុខា​រស្មី​ ប្រធាន​ នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន​បាន​បញ្ជាក់​ដែរ​ថា​ វគ្គ​បំប៉ន​ ជំនាញ​ភា្ន​ក់​ងារ​សន្តិសុខ​ឯកជន​លើក​ទី​២​នេះ​ មាន​សិក្ខាកាម​ចូលរួម​ ១៨៥​នាក់​ មក​ពី​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​ផ្ដល់​សេវាកម្ម​ ៤៤​ក្រុមហ៊ុន​ មក​ពី​សហ​គ្រឹះស្ថាន​ ១៧​គ្រឹះស្ថាន​ ។​
​សូម​រំលឹក​ថា​ សន្តិសុខ​ឯកជន​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ គឺ​មាន​ចំនួន​ជាង​បី​ម៉ឺន​នាក់​មក​ពី​ក្រុមហ៊ុន​ប្រមាណ​ជាង​ពីរ​រយ​ក្រុមហ៊ុន​ហើយ​ពួក​គេ​ នឹង​ទទួល​បាន​វគ្គ​បណ្តុះបណ្តាល​ជា​បន្តបន្ទាប់​ទៀត​ពី​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ដើម្បី​ចូលរួម​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ ជាមួយ​និង​កងកម្លាំង​នគរបាល​ ៕

 

អត្ថបទទាក់ទង