ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាចុះហត្ថលេខាលើកិច្ចសន្យាពាណិជ្ជកម្ម ជាមួយក្រុមហ៊ុន CITIC Construction Co., Ltd ស្តីពីគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 47
កម្ពុជាចុះហត្ថលេខាលើកិច្ចសន្យាពាណិជ្ជកម្ម ជាមួយក្រុមហ៊ុន CITIC Construction Co., Ltd ស្តីពីគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ កម្ពុជាចុះហត្ថលេខាលើកិច្ចសន្យាពាណិជ្ជកម្ម ជាមួយក្រុមហ៊ុន CITIC Construction Co., Ltd ស្តីពីគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ

នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកឧបនាយករដ្ឋមន្រ្តី​ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាពាណិជ្ជកម្ម ស្តីពីគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ក្នុងក្របខ័ណ្ឌឥណទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Chen Xiaojia ប្រធានក្រុមហ៊ុន CITIC Construction Co., Ltd។

តាមរយៈកិច្ចសន្យាពាណិជ្ជកម្មនេះ ក្រុមហ៊ុន CITIC Construction Co., Ltd និងក្រុមហ៊ុនហ្គ្រីនត្រេដនឹងធ្វើការសាងសង់ឃ្លាំងស្តុកស្រូវ-អង្ករ ចំនួន ១២កន្លែង និងឡសម្ងួតចំនួន ១០កន្លែង នៅក្នុងខេត្តពោធិ៍សាត់ បាត់ដំបង តាកែវ បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង កណ្តាល កំពង់ស្ពឺ និងខេត្តព្រះសីហនុ។

ជាមួយនឹងការអនុវត្តគម្រោងនេះ រាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមថាកម្ពុជានឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ និងលើកកម្ពស់កេរ្តិ៍ឈ្មោះអង្ករកម្ពុជាផងដែរ៕