ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការបរទេសកម្ពុជាបន្តប្រតិកម្មថា សម្តីនាយករដ្ឋមន្រ្តីសិង្ហបុរី ដែលថា «វៀតណាមឈ្លានពានកម្ពុជា» គឺជាការប្រឆាំង ការរស់ឡើងវិញរបស់ប្រជាជនខ្មែរ

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 50
ក្រសួងការបរទេសកម្ពុជាបន្តប្រតិកម្មថា សម្តីនាយករដ្ឋមន្រ្តីសិង្ហបុរី ដែលថា «វៀតណាមឈ្លានពានកម្ពុជា» គឺជាការប្រឆាំង ការរស់ឡើងវិញរបស់ប្រជាជនខ្មែរ ក្រសួងការបរទេសកម្ពុជាបន្តប្រតិកម្មថា សម្តីនាយករដ្ឋមន្រ្តីសិង្ហបុរី ដែលថា «វៀតណាមឈ្លានពានកម្ពុជា» គឺជាការប្រឆាំង ការរស់ឡើងវិញរបស់ប្រជាជនខ្មែរ

ប្រតិកម្មដូចគ្នាជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុនសែន, ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចាត់ទុកសម្តីរបស់លោកលីស៊ានឡុងនាយករដ្ឋមន្រ្តីសិង្ហបុរីជាការប្រឆាំងទៅនឹងការរស់ឡើងវិញរបស់ប្រជាជនខ្មែរ។នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់អ្នកនាំពាក្យក្រសួងការបរទេសនៅថ្ងៃទី០៦ខែមិថុនាឆ្នាំ២០១៩។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងដែលនាយករដ្ឋមន្ត្រីសឹង្ហបុរីលីស៊ានឡុងបានបង្ហោះតាមទំព័រFacebook របស់លោកកាលពីថ្ងៃទី៣១ខែឧសភាកន្លងទៅ។

ពេលនោះលោកលីស៊ានឡុងបានលើកឡើងថា៖«ពេលដែលគាត់(ឧត្តមសេនីយ៍ព្រេម) ធ្វើជានាយករដ្ឋមន្ត្រី(ថៃ) គាប់ជួននឹងពេលដែលសមាជិកASEAN (កាលនោះគ្នាយើង៥ប្រទេស) រួមគ្នាប្រឆាំងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជានិងប្រឆាំងរដ្ឋាភិបាលកម្ពុជាដែលបានជំនួសខ្មែរក្រហម…»

ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា«ការលើកឡើងក្នុងសារនេះបានរំលឹកយ៉ាងច្បាស់ថាកាលពេលនោះសិង្ហបុរីបានគាំទ្ររបបប្រល័យពូជសាសន៍និងចង់ឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកកម្ពុជាវិញ។សិង្ហបុរីបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំដែលនាំដល់ការបង្កើតរដ្ឋាភិបាលចម្រុះត្រីភាគីកម្ពុជាប្រជាធិបតេយ្យនិងបានធ្វើជាច្រកផ្គត់ផ្គង់សម្ភារៈយោធាដល់កម្លាំងកម្ពុជាប្រជាធិបតេយ្យអូសបន្លាយសង្គ្រាមនៅកម្ពុជាអូសបន្លាយទុក្ខវេទនានិងនាំដល់ការបាត់បង់ជីវិតរបស់ប្រជាជនកម្ពុជា១០ឆ្នាំថែមទៀតហើយដែលស្មើនឹងការប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាផងដែរ»

ក្រសួងការបរទេសបានបញ្ជាក់ទៀតថា«ការលើកឡើងនេះពិតជាការប្រមាថដល់ពលិកម្មសាច់ស្រស់ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានជួយរំដោះកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍នោះ»

សូមបញ្ជាក់ថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅរាត្រីថ្ងៃទី០៦ខែមិថុនាឆ្នាំ២០១៩នេះបានថ្លែងប្រតិកម្មធ្ងន់ៗទៅកាន់នាយករដ្ឋមន្រ្តីសិង្ហបុរីថាមេដឹកនាំសិង្ហបុរីបានចូលរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដព្រមទាំងបានចោទសួរថាតើលោកចាត់ទុកការកាត់ទោសមេដឹកនាំខ្មែរក្រហមកន្លងទៅនេះជាការត្រឹមត្រូវដែរឬទេ?

សម្តីរបស់លោកនាយករដ្ឋមន្រ្តីសិង្ហបុរីរូបនេះក៏ទទួលបានការប្រតិកម្មពីវៀតណាមផងដែរ។អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមអ្នកស្រីLe Thi Thu Hang បានឆ្លើយតបជាសាធាណៈនៅថ្ងៃទី៤ខែមិថុនាថាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីសឹង្ហបុរី«មិនបង្ហាញពីការណ៍ពិតនៃប្រវត្តិសាស្រ្តដែលនាំឲ្យមានការប៉ះពាល់អវិជ្ជមានលើការយល់ឃើញរបស់សាធារណជន»

តាមរយៈគេហទំព័រក្រសួរការបរទេសវៀតណាមអ្នកស្រីបានលើកឡើងថាអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានចេញសាលក្រមលើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលប្រព្រឹត្តដោយខ្មែរក្រហមកាលពីខែវិច្ឆិកាឆ្នាំមុន។

«សាលក្រមនេះគឺជាភ័ស្តុតាងជាក់ស្តែងចំពោះការណ៍ពិតជាប្រវត្តិសាស្ត្រហើយវាផ្តល់យុត្តិធម៌និងប៉ះប៉ូវការខូចខាតដល់ជនរងគ្រោះដែលសាលក្រមនេះត្រូវបានស្វាគមន៍ដោយអង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិ»

អត្ថបទទាក់ទង